ចប់ X Factor មិនទាន់បាត់ចំហាយផង ខេមរៈ សិរីមន្ត ប្រកាសចេញទៅបារាំង

0

អត្ថបទ៖ វង្ស សុម៉ាលីន

អតីតតារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត ក្រោយបោះជំហ៊ានចូលក្នុងទ្រនំថ្មីរបស់ផលិតកម្មរស្មីហង្សមាស កេរ្តិ៍ឈ្មោះរបស់លោកនៅតែក្ដោបបាននូវតំណែងជាកំពូលតារាដ៏ល្បីដដែល។ លោកក៏បានគ្រោងតំណែងជា គណកម្មការមួយរូបក្នុងចំណោមគណកម្មការបួនរូប រួមមាន កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា លោក ណុបបាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន នៅក្នុងកម្មវិធី X factor Cambodia ផងដែរ ដោយទើបតែបញ្ចប់ភ្លាម ក៏ឃើញលោកបង្ហោះតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក ដែលមានឈ្មោះថា Khemarak Sereymun ថាលោកនឹងធ្វើដំណើរទៅក្រៅប្រទេសក្នុងឱកាសបុណ្យ Christmas ខាងមុខនេះ នៅក្នុងប្រទេសបារាំង។

ការធ្វើដំណើរចេញទៅក្រៅប្រទេសលើកនេះគឺលោកមិនត្រឹមតែទៅសម្ដែងនោះទេ នោះគឺលោកទៅដើម្បីជួយស្វែងរកជំនួយមនុស្សធម៌ជួយដល់ កុមារកំព្រានៅប្រទេសកម្ពុជា ជាពិសេសគឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបានបង្ហោះប្រាប់ក្នុងវីដេអូថា « -ជម្រាបសួរបងប្អូនអ៊ុំពូមីងនៅឯប្រទេសបារាំងជាទីគោរព ក្នុងឱកាសបុណ្យណូអែលនៅប្រទេសបារាំងខាងមុខនេះ – ថ្ងៃសៅរ៍ទី14.12.2019 នៅភោជនីយដ្ឋាន សុីនម៉ាសេណា( ទីកុក ) ប៉ារីស13
– សង្ឃឹមថាពុកម៉ែបងប្អូនខ្មែរនៅប្រទេសបារាំងនឹងចូលរួមរាំសប្បាយៗជាមួយយេីងខ្ញុំអោយបានច្រេីនកុះករ
– ថវិការបានពីការប្រគុំតន្រ្តីនេះនឹងយកទៅជួយជនក្រីក្រតោកយ៉ាកនៅស្រុកខ្មែរក្មេងកំព្រាព្រមទាំងមន្ទីរពេទ្យគន្ធះបុប្ផា»។

យ៉ាងណាមិញលោកមិនទាន់បង្ហើបនឹងទៅរយៈពេលប៉ុន្មានសប្ដាហ៍នោះទេ ខណៈដែលលោករមែងបញ្ជាក់ថា បើខ្លួនចេញទៅក្រៅគឺបានតែរយៈពេលខ្លីៗប៉ុណ្ណោះ ដោយសារតែខែប្រាំងរវល់ក្នុងស្រុកច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here