ល្វតល្វន់ណាស់ លី ច័ន្ទសីហា រាំរបាំ កាលវ័យ១៤ឆ្នាំ

0

អត្ថបទ៖ រុន ណាកូ

មហាជនភាគច្រើនបានត្រឹមតែដឹងថា តារាសម្ដែង អ្នកនាង លី ច័ន្ទសីហា គឺជាសិស្សប្រចាំសាលាវិចិត្រសិល្បៈ ហើយត្រូវបានផលិតករចុះទៅទៅរើសអោយសមហដែងក្នុងរឿង”កូនកត្តញូ” អោយក្លាយជាតារាសម្ដែងប៉ុណ្ណោះ ប៉ុន្តែតិចណាស់ដែលចាប់អារម្មណ៍ថា នាងមានជំនាញអ្វី។ តាមរយៈវីដេអូ២ខាងក្រោម បង្ហាញយ៉ាងច្បាស់ថា នាងគឺជានាដ្យការីរបាំមួយរូប ដោយនាងអាចរាំអែនអនបានយ៉ាងល្វតល្វន មុនពេលក្លាយខ្លួនជាតារាសម្ដែងល្បីឈ្មោះ។

លោក លី សុជន ឪពុក លី ច័ន្ទសីហា បានអះអាងថា ដោយសារតែកូនស្រីរបស់លោក ជោគជ័យក្នុងអាជីពសម្ដែង ទើបមនុស្សភាគតិចចាប់អារម្មណ៍ថា លី ច័ន្ទសីហា ចេះរាំរបាំបុរាណ និងជាសិស្សនៅសាលាវិចិត្រសិល្បៈ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ លោកថា លី ច័ន្ទសីហា ពិតជាឃ្លាតឆ្ងាយពីជំនាញរបាំនេះ ប៉ុន្តែបើមានកម្មវិធីសមស្រប នោះនាងក៍នឹងរាំម្ដងទៀតផងដែរ។

ពាក់ព័ន្ធនឹងវីដេអូដែលបានបង្ហាញនេះ លោកថា លី ច័ន្ទសីហា បានរាំអប្សរា និង របាំជូនពរ ក្នុងអំឡុងឆ្នាំ២០០៧ ក្នុងពេលដែលនាងមានវ័យ១៤ឆ្នាំ។ លោកថាកូនស្រីចេះរបាំបុរាណ និងប្រពៃណី ស្ទើរមិនសល់នោះទេ ប៉ុន្តែនាងរាំច្រើនជាងគេ គឺរបាំជូនពរគ្រឿងធំ គ្រឿងតូច និង របាំអប្សរា។

ខាងក្រោមនេះជាវីដេអូ ររបស់នាង ក្នុងវ័យ១៤ឆ្នាំ៖

LEAVE A REPLY

Please enter your comment!
Please enter your name here