ក្រោយនារីម្នាក់បំបាក់កិត្តិយស ផែ សុវណ្ណារិទ្ធិ ថា ភរិយាខ្លួន លើកឡើងបែបនេះ

0

អត្ថបទ៖ វង្ស សុម៉ាលីន

អ្នកនយោបាយវ័យក្មេង គឺអ្នកនាង ធី សុវណ្ណថា និង លោកផែ សុវណ្ណារិទ្ធ បានរៀបការ១១តុ នៅកណ្ដាលព្រៃអារ៉ែង កាលពីថ្ងៃទី១ ដើមខែវិច្ឆិកា មុននេះ។ អ្វីដែលភ្ញាក់ផ្អើលគឺមាននារីម្នាក់ អះអាងថាជាភរិយារបស់ លោក ផែ សុវណ្ណារិទ្ធិ ខណៈដែលក្រោយផ្ទុះនូវរឿងអាស្រូវនេះ ភាគីកូនកំលោះច្រានចោល និងថាជំហរកូនក្រមុំ ចាត់ទុកថាជារឿងតូចតាចប៉ុណ្ណោះ។

នារីម្នាក់ឈ្មោះ យ៉ា ដែលអះអាងថាខ្លួនគឺជាអ្នកសិល្បៈមួយរូប បានបញ្ជាក់ថាខ្លួនគឺជាអតីតប្រពន្ធដើមរបស់លោក ផែ សុវណ្ណារិទ្ធ ដោយនាងអះអាងថា លោក ផែ សុវណ្ណារិទ្ធិ បានបោកប្រាស់រូបនាង ហើយមករៀបការប្រពន្ធថ្មី ដែលធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្ត។ នាងបានខលទៅយំឡាំប៉ាយ៉ាងកម្សត់ដាក់លោក ហេង ឡុង ដែលជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដោយលោក ហេង ឡុង បានបង្ហោះវីដេអូយំសោកនោះ ធ្វើអោយម្នាក់ៗភ្ញាក់ផ្អើល។ លោក ហេង ឡុង ត្រូវគេឃើញទៅចូលរួមផ្ទាល់នៅក្នុងកម្មវិធីមង្គលការនោះ របស់គូរស្វាមីភរិយាថ្មោងថ្មីមួយគូរនេះ និងបានជួបសម្ភាស៍ផ្ទាល់ជាមួយលោក ផែ សុវណ្ណារិទ្ធ ដោយលោកផែ សុវណ្ណារិទ្ធ ច្រានចោល។ លោកថាខ្លួនមិនដែលស្គាល់នារីឈ្មោះយ៉ានោះទេ ហើយក៏ចង់ឱ្យនារីអាថ៍កំបាំងម្នាក់នោះបង្ហាញខ្លួន និងបង្ហាញភស្តុតាងដែលនាងបានអះអាងថាអោយខានតែបានផងដែរ។ លោក ហេង ឡុង បានសួរ ទៅកាន់លោកថា តើដំណឹងមួយនេះធ្វើឱ្យភរិយារបស់លោកមានប្រតិកម្មដែរឬទេ? លោកបានឆ្លើយភ្លាមៗថា « ចំពោះភរិយារបស់ខ្ញុំគឺនាងជឿជាក់មកលើខ្ញុំ ហើយរឿងនេះគឺជារឿងធំ ក៏ប៉ុន្តែវាគ្រាន់តែជារឿងដ៏តូចមួយសម្រាប់ភរិយារបស់ខ្ញុំពីព្រោះ នាងបានប្រឈមនូវរឿងច្រើនជាងនេះទៅទៀត តែអ្វីដែលប៉ះពាល់នោះគឺកិត្តិយសរបស់គ្រួសារទាំងសងខាងទៅវិញទេ » លោកបានបញ្ជាក់ទៀតថាបន្ទាប់ពីចប់វិធីមង្គលការ លោកនឹងត្រឡប់ទៅភ្នំពេញវិញហើយបន្តការស៊ើបអង្កេតរឿងនេះបន្ថែមទៀតដើម្បីឱ្យដឹងច្បាស់ថាតើនារីម្នាក់នោះជានរណា មានភស្តុតាងនិងសាក្សីអ្វីខ្លះ ហើយធ្វើឡើងនូវក្នុងគោលបំណងអ្វី រឿងនេះនឹងមិនបញ្ចប់ដោយងាយនោះឡើយ ព្រោះវាជារឿងមួយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះលោក និងគ្រួសារ។ លោកថារឿងនេះ លោកអាចនឹងប្រឈមមុខជាមួយនឹងផ្លូវច្បាប់ ប្រសិនមិនស្វែងរកការពិត។

ជាមួយនឹងការបកស្រាយ នៅមិនទាន់ដឹថាភាគីនារីដែលអះអាងថាជាជនរងគ្រោះ តើពិតជាមានភស្តុតាង ឬ គ្រាន់តែធ្វើអោយភ្ញាក់ផ្អើលនោះទេ ប៉ុន្តែអ្នកខ្លះ បានដាក់ការសង្ស័យថាអាចជាឆាកល្ខោន ដើម្បីអោយមានការចាប់អារម្មណ៍លើគូស្នេហ៍មួយគូនេះអោយខ្លាំងជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here