ក្រោយលែងប្ដី ឆ័យលី ដាឡែន កាន់តែផ្គើនការរិះគន់

0

គ្រាន់តែសារភាពលែងប្ដី អោយដឹងជាសាធារណៈភ្លាម អ្នកនាង ឆ័យលី ត្រូវគេកត់សម្គាល់ថាឈប់ខ្វល់ពីការពេបមាត់ពេប-ក និងការរិះគន់ក្នុងនាមជាស្ត្រីមេម៉ាយតែម្ដង។ ទើបតែបញ្ចេញរូបថតស៊ិចស៊ី ចេញភ្លៅ ក្នុងឈុតប៊ីកានីនៅអាងហែលទឹកសោះ តារាស្រីរូបនេះ ក៏ហ៊ានបញ្ចេញរូបថតស្និទ្ធស្នាលជាមួយប្រុសក្មេងមួយរូប ដោយមិនខ្វល់ពីការលើកឡើងបែបអវិជ្ជមាននានា។

ក្នុងដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសថៃ និងទៅផ្សព្វផ្សាយវប្បធម៌នៅខេត្តសុរិន្ទ អ្នកនាង បានរំលេចរូបថតកៀកកើយ ជាមួយតារាសម្ដែងវ័យក្មេង លោក រុន ណាកូ ដែលរូបថតរបស់អ្នកទាំងពីរគ្រាន់តែត្រូវបានបង្ហោះឡើង ក៏មានការលើកឡើងមិនល្អមួយចំនួន លើតារាស្រីរូបនេះ។ អ្នកខ្លះនិយាយថា អ្នកនាង កំពុងអោយដៃប្រុសក្មេង និងខ្លះថាមកពីអ្នកនាងជានារីពង្រាយមន្តស្បេហ៍ជាដើមទើបបណ្ដាលអោយបែកបាក់ប្ដី។ បើទោះជាមានការលើកឡើងមិនល្អជាច្រើន គ្រប់សកម្មភាពក្រោយលែងប្ដីរបស់អ្នកនាង បូករួមទាំងរូបភាពក្ដៅៗដែលទើបបង្ហោះឡើងនោះផង ប៉ុន្តែសម្រាប់អ្នកនាង ឆ័យលី ដាឡែន បានលើកឡើងយ៉ាងខ្លីថា មិនខ្វល់ ហើយ អ្នកនាង ក៏ឈប់បិទសេរីភាពរបស់ខ្លួន ដោយសារពាក្យថាមេម៉ាយចំណាយមាតើញាតិទាំងអស់នោះដែរ។ អ្នកនាងពោលថា ទោះជាសកម្មភាពរបស់អ្នកនាងមើលទៅមិនសមភ្នែកជាមួយបុរសវ័យក្មេងណាមួយ ក៏សកម្មភាពទាំងនោះ គឺជារឿងផ្ទាល់ខ្លួន។ អ្នកនាងអះអាងយ៉ាងខ្លីថា សំខាន់កុំអោយតែអ្នកនាងទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ នោះទើបអ្នកនាងនឹងភ័យបារម្ភ។ យ៉ាងណាមិញអ្នកនាងបញ្ជាក់ថា រូបភាពស្វីតៗជាមួយតារារះថ្មី លោក រុន ណាកូ គ្រាន់តែជារូបភាពសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា ក្នុងពេលដែលនាង និងលោក មានឱកាសចេញទៅប្រទេសថៃរួមគ្នាប៉ុណ្ណោះ មិនមែនមានន័យថា អោយតែអ្នកនាងមានរូបកៀកកើយជាមួយបុរសណាសុទ្ធតែស្រលាញ់ប្រុសនោះ នោះឡើយ។

ខាងក្រោមនេះជាកម្រងរូបភាព ដែលធ្វើអោយគេយល់ច្រលំរវាង អ្នកនាង ឆ័យលី ដាឡែន និងតារាសម្ដែងថ្មី លោក រុន ណាកូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here