មកដឹងពីភាពជោគជ័យ របស់ ចៅខ្មែរ ក្រោយរៀបការភេទដូចគ្នា

0

ឆ្លងផុតពីការរិះគន់ គេនៅតែមើលឃើញថា គូស្នេហ៍ចៅខ្មែរ និងស្វាមី គឺជាគូស្នេហ៍ភេទដូចគ្នា ដែលទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញនាំមុខគេ ក្នុងចំណោមគូស្នេហ៍ដែលហ៊ានទទួលស្គាល់ទំនាក់ទំនងស្នេហាបែបនេះ នៅកម្ពុជា។ លោកក៏ត្រូវគេកត់សម្គាល់ ថាបានក្លាយជាបុរសស្រលាញ់ភេទដូចគ្នាដ៏ជោគជ័យម្នាក់ ទាំងជីវិតគ្រួសារ និង មុខជំនួញ ចាប់តាំងពីលោករៀបការភេទដូចគ្នា យ៉ាងកក្រើកស្រទាប់មហាជនផងដែរ។

មិនថាស្រទាប់មហាជន និង អ្នកលេងហ្វេសប៊ុកនោះទេ ស្ទើរតែយល់ឃើញបែបនេះ  បន្ទាប់ពីលោកកែប្រែការរិះគន់ អោយក្លាយជាការកោតសរសើរ ជាមួយនឹងភាពរឹងមាំនៃចំណងស្នេហ៍  ហើយអាចផ្លាស់ប្ដូរជីវភាពអោយក្លាយជាមនុស្សម្នាក់ថ្មី ដែលមានជីវភាពល្អតែមួយរយៈខ្លី។ ខុសពីការយល់ឃើញថា មនុស្សស្រលាញ់ភេទដូចគ្នា គឺគ្មានអនាគត ប៉ុន្តែចៅខ្មែរ បែរជាចាប់ដៃជាមួយ លោក ខុន ខេមរិន្ទ ជាស្វាមីរកស៊ីអនឡាញ តាំងពីបាតដៃទទេ ហើយក្លាយជាអ្នកជំនួញធំម្នាក់ ក្នុងចំណោមអ្នករកស៊ីតាមប្រព័ន្ធមួយនេះ។ ចៅខ្មែរ បានប្រែខ្លួនពីអ្នកលក់ផលិតផលធម្មតា ក្លាយជាអ្នកនាំចូលផ្ដាច់មុខផលិតផលឡេ និង ផលិតផលថែរក្សាសម្រស់ម្នាក់យ៉ាងល្បីឈ្មោះនាពេលបច្ចុប្បន្ន ខណៈដែលផេកចៅខ្មែរផ្សាររបស់លោក ស្ទើរមិនមានអ្នកជំនួញអនឡាញ និងអ្នកនិយមហ្វេសប៊ុកណាម្នាក់ មិនស្គាល់នោះឡើយ។ លោកត្រូវគេឃើញជោគជ័យលើជំនួញនេះ បន្ទាប់ពីលោកមិនគ្រាន់តែជាអ្នកនាំចូលផ្ដាច់មុខផលិតផលម៉ាក CK Magic មកលក់នោះទេ ប៉ុន្តែលោកក៏ត្រូវបានអ្នកឯកទេសថៃ បណ្ដុះបណ្ដាលអោយក្លាយជាអ្នកផ្សំរូបមន្តលាយឡេ និងយល់ដឹងច្បាស់លាស់ពីគុណប្រយោជន៍នៃផលិតផលសម្រស់ដែលលោកធ្វើអាជីវកម្មនោះ ខុសពីអ្នកជំនួញអនឡាញភាគច្រើន។ មកទល់ពេលនេះ ចៅខ្មែរ បានធ្វើអោយផលិតផល CK Magic ក្លាយជាផលិតផលវ៉ាដាច់លើទីផ្សារអនឡាញ ដោយក្នុងមួយខែៗ ត្រូវគេប៉ាន់ស្មានអាចរកបានចំណូលមិនក្រោមម៉ឺនដុល្លារនោះទេ ចាប់តាំងពីផលិតផលគ្រប់ម៉ាករបស់លោកត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ហើយលោកបានធ្វើយុទ្ធសាស្ត្រទីផ្សារអោយមានការពេញនិយមក្នុងស្រទាប់មហាជន។ 

ចៅខ្មែរ ទទួលស្គាល់ថា មុខជំនួញអនឡាញ និង ជីវិតស្នេហាភេទដូចគ្នា កាន់តែមានជោគជ័យ បើទោះជាមានទាស់មាត់គ្នាខ្លះ មិនចុសពីប្ដីប្រពន្ធប្រុសស្រីមួយចំនួន។ លោកថាមកទល់ពេលនេះ ប្ដីប្រពន្ធរបស់លោក អាចចាប់ដៃគ្នាកសាងជីវភាពគេចផុតពីការទិទាន បន្ទាប់ពីមានលទ្ធភាពរស់នៅក្នុងបុរីតម្លៃរាប់ម៉ឺនដុល្លារ មានកូនចិញ្ចឹមម្នាក់គួរអោយស្រលាញ់ ប្រើរថយន្តស៊េរីទំនើប និងជោគជ័យខ្លាំងលើផលិតផលអនឡាញ ជាពិសេសគឺអាជីវកមកមចែកចាយ ផលិតផល CK Magic បំបាត់មុន បំបាត់ជាំ និង ធ្វើអោយស្បែកមុខ និងដងខ្លួនសម៉ត់ ដោយគ្មានផលប៉ះពាល់នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here