ឌួង ហ្សូរីដា និងប្អូនស្រីទទួលពានឆ្នើម នៅបាងកក

0

កាលពីល្ងាចថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ ពិធីការិនីល្បីល្បាញ កញ្ញា ឌួង ហ្សូរីដា និងប្អូនស្រី កញ្ញា ឌួង ហ្សូរីម៉ា ត្រូវគេឃើញទទួលបានកិត្តិយសយ៉ាងពេញទំហឹង នៅក្នុងប្រទេសថៃ។ តារាទាំថពីរដួង បានទទួលពានឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល ដែលមានការទទួលស្គាល់ និងមានប្រជាប្រិយភាព។

យោងតាមហ្វេសប៊ុកផ្លូវការ កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ឌួង ហ្សូរីម៉ា បានបង្ហោះអោយដឹងថា អ្នកទាំងពីរទទួលបានកិត្តិយសយ៉ាងខ្លាំង នៅក្នុងពិធីប្រគល់ពានឆ្នើម ជូនដល់ស្រ្តីៗជាអ្នកជំនួញម្ចាស់ផលិតផលពីបណ្ដាប្រទេសជាច្រើន។ ពិធីនោះ កញ្ញា ឌួង ហ្សូរីដា ទទួលបានពានជាស្ត្រីឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល MUDHITA GS-2113 ខណៈដែល កញ្ញា ឌួង ហ្សូរីម៉ា ទទួលបានពានឆ្នើម ជាម្ចាស់ប្រេន N27។

កញ្ញា ឌួង ហ្សូរីដា បានថ្លែងថា គឺជាមោទនភាពយ៉ាងខ្លាំង ដែល ផលិតផលដែលក្រុមហ៊ុន MUDHITA Trading Co.LTD របស់ នាងមានផលិតផលនាំចូលផ្ដាច់មុខដល់ទៅ២ ជាប់ជាផលិតផលស្ដង់ដា នៅក្នុងវេទិកា :trophy:Standardization Products 2019 ប្រចាំប្រទេសថៃ។

កញ្ញា ឌួង ហ្សូរីដា បង្ហោះថា”នេះជាពិធីប្រគល់ពានរង្វាន់កិត្តិសយដល់បុគ្គលឆ្នើមជាថ្នាក់ដឹកនាំល្អភារកិច្ចគ្រប់មុខជំនួញជោគជ័យ និងពានកិត្តិយសផលិតផលមានគុណភាពល្អល្បីឈ្មោះបំផុតសំរាប់ ឆ្នាំ2019 និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែរបានប្រគល់ដោយ លោក ឯកឧត្តមឧត្តមសេនីយ ជិកសាក់ ចេរិន សម្បត្តិ”។

យោងតាមខ្លឹមសារ ពានរង្វាន់ដែលកម្មវិធីប្រគល់អោយ គឺលុះត្រាតែផលិតផលនោះ ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ចកម្ម ក្រសួងសុខាភិបាល និងមានវេជ្ជបណ្ឌិត្យដែលមានឯកទេសច្បាស់លាស់ឈរឈ្មោះ។ ផលិតផលក៏ត្រូវតែជាម៉ាកល្បី និងមានទីផ្សារក្នុងជំនួញផលិតផលថែរក្សាសម្រស់ និងសុខភាពផងដែរ។ អ៊ីចឹងហើយ ទើបមានការសរសើរថា កញ្ញា ពិតជាជោគជ័យ ចាប់តាំងពីបើកជំនួញផលិតផលអនឡាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here