តារាខ្មែរបង្អួតវប្បធម៏ខ្មែរ លើទឹកដីថៃ

0

នៅតែបន្តរក្សាមាគ៌ាលើកស្ទួយវប្បធម៌បែបបុរាណរបស់ខ្លួន ពិធីដង្ហែកឋិន និងចែកទានធំមួយនៅខេត្តសុរិន្ទ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៩ គ្រួសារតារាដែលទទួលបាមការអញ្ជើញអោយចូលរួមជាភ្ញៀវកិត្តិយស នៅតែដឹកនាំតារាសិល្បៈប្រមាណជាង១០អោយគ្រងឈុត យ៉ាងលេចធ្លោនៅក្នុងពិធីនោះ តាំងពីដើមដល់ចន់វិធី។

គេកត់សម្គាល់មានការរៀបចំយ៉ាងល្អឥតខ្ចោះ ហើយសប្បាយ និងប្លែកភ្នឬកតែម្ដង។ ពិធីនោះក៏មានតារាសិល្បៈខ្មែរ គ្រងឈុតបុរាណឆ្លុះបញ្ចាំងពីអរិយធម៌របស់ខ្លួន ដើរក្នុងក្បួនដំរី ក្បួនតារាថៃ និងប្រជាជនថៃ ដ៏គគ្រឹកគគ្រេងនោះដែរ។


សិល្បករ ដែលបានបង្ហាញខ្លួននៅខេត្តសុរិន្ទនោះ រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងប្រចាំគ្រួសាតារាកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀងប្រចាំក្រសួងព័ត៌មាន និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង សមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី វ៉ាន់ថុន ជាតារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី ញឹម សុខា តារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី គឹម វណ្ណៈ តារាសម្ដែង, លោក មាន ប៊ុនធឿន សិល្បករ, លោក សាយ័ណ្ណ ម្ចាស់សម្អាងការមរកតមង្គលនៅផ្សារតាខ្មៅថ្មី អ្នកស្រី សយ ណារីរ័ត្ន តារាសម្ដែង និងក្រុមការងារគ្រួសាររតារាកម្ពុជា ផ្នែកផ្សព្វផ្សាយ និងអ្នកយកព័ត៌មានសរុបចំនួន១២រូប ដោយវត្តមានសមាជិកគ្រួសារតារាកម្ពុជាទាំងអស់ សុទ្ធតែគ្រងឈុតបុរាណ និងឈុតបង្ហាញពីខ្មែរ គ្រាន់តែឃើញរូបថតបង្ហឡ។

លោក ផាត់ តារារដ្ឋ បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា និងក្រុមព្រះញាតិវង្ស បានយកចិត្តទុកដាក់ចំពោះអ្នកសិល្បករខ្មែរ ដោយក្រៅពីបានយកចិត្តទុកដាក់ទាំងការជូនក្រុមការងាររបស់លោកអោយបានធ្វើទស្សនកិច្ចក្នុងតំបន់មួយចំនួននៅសុរិន្ទ ក៍ផ្ដល់មហាកិត្តិយស ដល់អ្នកសិល្បករទាំងអស់អោយគ្រងឈុតបុរាណបង្ហាញវប្បធម៌ និងអនុញ្ញាតិអោយធ្វើក្បួនដង្ហែយ៉ាងអធឹកអធម ដែលមានដំរីដឹកនាំក្បួនរហូត១០ក្បាល។ ក្នុងពិធីនោះក៏មានការសំនេះសំណាល ព្រលែងកូនត្រី និងពិធីចែកទានដែលមានមនុស្សរាប់រយនាក់ មកចាំចាប់ប្រាក់កាស និងសារ៉ុងក្រមា ជាដើម។ គ្រួសារតារាកម្ពុជា ក៏បានពាំនាំក្រមាខ្មែរជាច្រើន យកទៅចែកជូនអ្នកចូលរួមនៅទីនោះផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពដង្ហែកឋិន នៅខេត្តសុរិន្ទ ដែលមានគ្រួសារតារាកម្ពុជាគ្រងឈុតបុរាណក្នុងសម័យលង្វែកប្រមាណជាង១០នាក់ចូលរួម៖

LEAVE A REPLY

Please enter your comment!
Please enter your name here