មិននឹកស្មានកូនក្រមុំ ចែមុំ Niita Salon ស្អាត ហើយចំណេះជំនាញ ខប់ៗ!!!

0

ក្នុងពិធីមង្គលការតារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ កាលពីយប់ថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ អ្នកស្រី ចាន់ ស្រីនុច ដែលអ្នកសិល្បៈហៅថា ចែមុំៗ ម្ចាស់ ហាង Nitta Salon បានបណ្ដើរកូនស្រីបង្កើតទី២យ៉ាងស្រស់សោភារបស់អ្នកស្រីមកបង្អួតសម្រស់។ មិនត្រឹមតែត្រូវបានគេសរសើរថាស្អាតមិនចាញ់តារាប៉ុណ្ណោះទេ នារីវ័យ១៧ឆ្នាំរូបនេះ ក៍មានចំណេះជំនាញគួរអោយសរសើរផងដែរ នៅពេលបានដឹង។

អ្នកស្រី ចាន់ ស្រីនុច និយាយថា អ្នកស្រីមានកូនបង្កើត៣នាក់ ដោយកូនស្រីដែលអ្នកស្រីយកមកជាមួយក្នុងពិធីមង្គលការ របស់ សុន ស្រីពេជ្រ គឺជាកូនស្រីទី២ ដែលត្រៀមទៅសិក្សាជំនាញវះកាត់ថែរក្សាសម្រស់រយៈពេល៤ឆ្នាំនៅក្នុងប្រទេសអូស្រ្តាលី។ អ្នកស្រីថា កូនស្រីទី២នេះមានឈ្មោះថា បុត្រ នីតា ដែលឈ្មោះរបស់នាង គឺជាឈ្មោះរបស់ហាងសាឡនដែលអ្នកស្រីបានប្រើតែម្ដង ដោយសារតែអ្នកស្រីយល់ថា កូនស្រីរូបនេះ អាចស្នងជំនួញសាឡនបាន។ នាងទើបបញ្ចប់ការសិក្សាថ្នាក់ទី១១ នៅសាលា ELTប៉ុណ្ណោះ ប៉ុន្តែដោយសារតែនាងពូកែភាសា ហើយយល់ដឹងច្រើនពីការថែរក្សាសម្រស់ ទើបមានឱកាសប្រលងជាប់អាហារូបករណ៍ ហើយគ្រោងទៅសិក្សាផ្នែកកែសម្ផស្សនៅក្នុងប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ នៅថ្ងៃទី៧ ខែ១១នេះ។

កញ្ញា បុត្រ នីតា បានបន្ថែមនៅចំពោះមុខម្ដាយថា កញ្ញាស្រលាញ់វិស័យសិល្បៈមិនខុសពីអ្នកដុងសិល្បៈនោះទេ លើជំនាញពិធីការិនី ដោយនាងអាចប្រើភាសាចិន និង អង់គ្លេស បានស្ទាត់ជំនាញដួចភាសាកំណើត។ យ៉ាងណាមិញ នាងចង់សម្រេចបំណងក្លាយជាអ្នកឯកទេសវះកាត់ថែរក្សាសម្រស់ជាង ទើបនាងតស៊ូប្រលងទាល់តែជាប់ ហើយទីបំផុតនាងក៏ត្រូវសាកលវិទ្យាល័យធំមួយនៅអូស្រ្តាលី អនុញ្ញាតិអោយសិក្សាជំនាញកែសម្រស់៤ឆ្នាំ តាមក្ដីស្រម៉ៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here