មកដល់ស្រុកភ្លាម ម៉ៅ ស៊ីណាត ប្រកាសថា រៀងចាលហើយ!

0

ត្បិតថាជោគជ័យការសម្ដែងនៅលើទឹកដីបារាំង និងទ្វីបអឺរ៉ុប ពេញមួយខែ តែតារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត បែរជាប្រកាសជំហរមិនទទួលច្រៀងក្រៅស្រុកទៀតទេ បើស្ថានភាពដូចអ្វីដែលនាងបានជួប។ អ្នកនាងប្រកាសថា ចង់រៀង និងមិនអោយកើតមានជាថ្មីនោះផង ក្នុងពេលអ្នកនាងចុះពីលើយន្តហោះកាលពីល្ងាចថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។

ហេតុផលដែលអ្នកនាង ប្រកាសឡើងបែបនេះ គឺបណ្ដាលមកពីអ្នកនាងមិនអាចរស់នៅឆ្ងាយពីកូនស្រីតូច ដែលអ្នកនាងមិនធ្លាប់បែកដល់ថ្នាក់១ខែបែបនេះ កាលពីមុន។ អ្នកនាងថា តាំងពីថ្ងៃចេញទៅបារាំង រហូតដល់ថ្ងៃត្រលប់មកវិញ មិនមានពេលវេលាណាមួយ ដែលភ្នែករបស់អ្នកនាងមិននៅកញ្ចឹងក ព្រោះតែភ័យបារម្ភពីកូនស្រីដែលទើបចេះរត់តេះតាស់នោះទេ។ បើទោះជាមានមេដោះម្នាក់អាចជំនួសដៃជើងបានក្នុងពេលស្វាមីរបស់អ្នកនាងក៏មានការងារ ប៉ុន្តែអ្នកនាងនៅតែបារម្ភ និងមានអារម្មណ៍មិនស្ងប់ ជាពិសេសនៅពេលគិតដល់ករណីតិចកូនស្រីមានរឿងអីមិនល្អកើតឡើង ព្រោះតែរពិស និងរឿងផ្ដាំផ្ញើអ្នកមើលថែ មិនអាចដូចអ្នកនាងជាម្ដាយ។

អ្នកនាង ម៉ៅ ស៊ីណាត បន្តថា តារាផ្សេងច្រៀងគេសើចក្រោយឆាក ប៉ុន្តែសម្រាប់អ្នកនាងច្រៀងចប់មួយវគ្គគឺហូរទឹកភ្នែក ហើយបើបានដំណឹងថា កូនស្រីយំរកអ្នកនាង និង អត់បាយអត់ទឹក ឬ មិនសូវស្រួលខ្លួន គឺដេកតែយំតែម្ដង។ អ្នកនាងថា ហេតុផលនៃការទទួលការធានាទៅច្រៀងនៅក្នុងប្រទេសបារាំង គឺដោយសារតែចង់រកលុយ ប៉ុន្តែដល់ពេលទៅដល់ ទើបភ្ញាក់ខ្លួនថា រវាងលុយ និង កូនស្រីៗ សំខាន់ជាង។ អ្នកនាងនិយាយយ៉ាងខ្លីថា”រៀងហើយ រឿងដើរចោលកូនតូច ដល់ថ្នាក់ខែៗបែបនឹង មានស៊ីអត់ស៊ី សុខចិត្តនៅបានមើលកូន”។ ដរាបណា កូនស្រីមិនទាន់ធំអាចផ្ញើគេបាន និងដរាបណា ការងារដែលធានាទៅមិនអាចយកកូនស្រីទៅជាមួយ អ្នកនាងប្រកាសថាមិនទទួលតែម្ដង ដោយសារអារម្មណ៏ច្រៀងសប្បាយក៏លែងសប្បាយ ហើយភ្នែកនៅតែនឹងកូន ជាពិសេសពេលនឹកថា កូនរពិសម្លឹងៗ ចុះបើមានរឿងអីកើតឡើង តើលុយដែលសុខចិត្តបែកកូនដល់ម្លឹង អាចអោយអ្នកនាងមកនសោកស្ដាយកើតទេ។ យ៉ាងណាមិញ អ្នកនាងសប្បាយចិត្ត នៅពេលមកដល់ផ្ទះវិញ កូនស្រីនៅតែមានសុខភាពល្អ ហើយមានសុវត្ថភាពមិនរបួសស្នាមព្រោះរឿងរពិសនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here