មិននឹកស្មានថា លោក យស បូវណ្ណៈ ទទួលបានការស្វាគមន៍ដល់ម្ល៉ឹង ក្នុងការបង្ហាញខ្លួនលើកនេះ

0

ជាការពិតភាពយន្តរឿង”លោកឪពុក” ដែលសម្ដែងដោយតារាជើងចាស់ លោក យស បូវណ្ណៈ ត្រូវបានសម្ពោធ និងប្រកាសបញ្ចាំងច្រើនថ្ងៃមកហើយ ដោយវត្តមានរបស់ លោក យស បូវណ្ណៈ កាលពីល្ងាចថ្ងៃទី២២ តុលា ក្នុងឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន២ គ្រាន់តែដើម្បីស្វាគមន៍វត្តមានរបស់លោកទៅទស្សនារឿងដែលលោកបានសម្ដែងប៉ុណ្ណោះ។ យ៉ាងណាមិញ គេកត់សម្គាល់ថា ផលិតកម្មមហាហង្សរៀបចំពិធីទទួលលោក យស បូវណ្ណៈ ស៊ឹងតែស្មើនឹងពិធីបើកសម្ពោធរឿងជាថ្មីហើយ បើទោះជាមានការចំណាយមិនតិច។

ពិធីដែលមានលោក យស បូវណ្ណៈ បង្ហាញខ្លួននោះ ក្រៅពីមានការរៀបចំជាផ្ទាំងរូបថតរបស់លោក អោយសាធារណជនចាប់អារម្មណ៍នៅជាន់រោងកុន ក៏មានវត្តមានតារាល្បីចូលរួមទៅស្វាគមន៍ និងរាក់ទាក់ លោក យស បូវណ្ណៈ ប្រកបដោយភាពកក់ក្ដៅផងដែរ។ ក្នុងពិធីទាំងមូលត្រូវគេរៀបចំតុភ្ញៀវ កន្លែងថតរូបអមដោយភ្លើងពណ៌ និងមានអ្នកសារព័ត៌មានច្រូងច្រាង ធ្វើអោយលោក យស បូវណ្ណៈ មានកិត្តិយសតែម្ដង មុនពេលលោក និងភ្ញៀវកិត្តិយសកុះករ ចូលទស្សនារឿង។

លោក យស បូវណ្ណៈ បញ្ជាក់ថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមានទស្សនាភាពយន្តដែលលោកបានសម្ដែង និងមានទាំងការស្វាគមន៍លើសពីការស្មានពីសំណាក់ផលិតករមហាហង្ស ដើម្បីលើកមុខលើកមាត់របស់លោកអោយមហាជនចាប់អារម្មណ៍។ លោកកាន់តែរំភើបចិត្ត នៅពេលមានអ្នកប្រាប់ថាភាពយន្តរឿង”លោកឪពុក” ដែលលោកបានថត ទទួលបានការគទ្រ ហើយបើទោះជាដាក់បញ្ចាំងច្រើនថ្ងៃ ក៏នៅតែមានអ្នកទស្សនាពេញសាល។ លោកទទូចអោយទស្សនាភាពយន្តនេះអោយបានច្រើន ដើម្បីដឹងពីការលះបង់របស់ឪពុក និងដូចជាគាំទ្រស្នាដៃរបស់លោក។ ក្នុងនោះលោកក៏សោកស្ដាយណាស់ដែរ ដែលសុំច្បាប់បានតែ២សប្ដាហ៍ ហើយមិនអាចទទួលថតរឿងបាន នៅពេលមានការទាក់ទងពីផលិតកម្មមហាហង្ស និងផលិតករផ្សេងទៀត តាំងពីមុនលោកចុះមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here