ឈុតតំណាងជាតិ ត្រូវបានរំលេចក្នុងការប្រកួតបវរកញ្ញាភពផែនដីកម្ពុជា

0

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២១ តុលា ឆ្នាំ២០១៩ នៅក្នុងព្រឹត្តិការណ៍បវរកញ្ញាភពផែនដីកម្ពុជា ឬ Miss Planet Cambodia 2020 ដែលរៀបចំឡើងដោយ កញ្ញា រំដួលលិចទឹក បានធ្វើអោយមានការកោតសរសើរយ៉ាងខ្លាំង ដោយសារតែកម្មវិធីនោះ មានការប្រកួតឈុតតំណាងជាតិ តំណាងអោយខេត្តក្រុងនៅកម្ពុជា។ បើទោះមិនទាន់ប្រដូចនឹងការប្រកួតឈុតតំណាងជាតិនៅក្នុងប្រទេសជិតខាង ក្នុងការប្រកួតបវរកញ្ញាដូចគ្នា តែសម្រាប់នៅកម្ពុជា គឺចាត់ទុកថាជាមោទនភាពធំមួយ ដែលបេក្ខនារីរកឈុតតំណាងជាតិមកចូលរួមតំណាងខេត្តក្រុងខ្លួនបាន។

ការប្រកួតនៅក្នុងព្រឹត្តិការណ៍នោះ មាន៣ដំណាក់កាល ដោយវគ្គទី១ បង្ហាញឈុតតំណាងជាតិ ប្រចាំខេត្តក្រុងវគ្គទី២ បង្ហាញសមត្ថភាពពិសេស និងវគ្គទី៣ គឺជាការប្រកួតឈុតរាត្រីសមោសរ។ យ៉ាងណាមិញការប្រកួតឈុតតំណាងជាតិ គឺជាអ្វីដែលលេចធ្លោខ្លាំង។ ក្រៅពីរកឃើញអ្នកឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ១៥រូប ការប្រកួតក៏ប្រកាស បេក្ខនារីញញឹមស្អាត បេក្ខនារីតំណាងផលិតផលស្ពុនស័រ បេក្ខនារីគ្រងឈុតបុរាណត្រូវទម្រង់ បេក្ខនារីគ្រងឈុតរាត្រីសមោសរលេចធ្លោ និងបេក្ខនារីបញ្ចេញសមត្ថភាពបានលេចធ្លោជាងគេផងដែរ។ នេះជាព្រឹត្តិការណ៍ដែលរៀបចំដោយកញ្ញា រំដួលលិចទឹក។

ថ្ងៃប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ គេឃើញមានវត្តមានចូលរួមជាកិត្តិយសដោយលោក ហ្វៃ សំអាង ក្រុមព្រះញាតិវង្ស និងតំណាងក្រុមហ៊ុនមួយចំនួន។ សម្រាប់គណកម្មការផ្ដល់ពិន្ទុក៏មានវត្តមាន អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារាភាពយន្ត, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, បវរកញ្ញាភពផែនដីឆ្នាំមុន, កញ្ញា រំដួលលិចទឹក និងបុគ្គលដែលមានស្នាដៃផ្សេងទៀតសរុប៦រូប។ ពិធីនោះក៏អមដោយតារាចម្រៀង កិត្តិយស អ្នកនាង ឆ័យលី ដាឡែន, កញ្ញា អ៊ុង នីនិច, ពិធីការិនីកិត្តិយស កញ្ញា ដាវណ្ណ, និង ពិធីករកិត្តិយស លោក ព្រហ្ម ប្រសិទ្ធី ដែលសុទ្ធតែជាសមាជិករបស់គ្រួសារតារាកម្ពុជាផងដែរ ទើបកាន់តែញាំងកម្មវិធីអោយគគ្រឹកគគ្រេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here