ស្ដាប់ការបកស្រាយ ជុំវិញការបង្ហោះថា “មាស ចោម ក្វាន់ លាយស្ពាន់”

0
- Advertisement Banner -

បន្ទាប់ពីមានអាចោមក្លែងក្លាយមួយ បង្ហោះថាមាសដែលទិញពីហាងចោមក្វាន់ ស្ថិតនៅជិតផ្សារម៉ាក្រូជាមាសលាយស្ពាន់ បានធ្វើអោយតារាហ្វេសប៊ុករូបនេះឆេះដុំយ៉ាងខ្លាំង។ នាងបញ្ជាក់ប្រាប់”ផ្ទះតារា”ថា បើអ្នកទិញនោះទិញប៉ះស្ពាន់មែន សូមបង្ហាញវិក័យប័ត្រ និងត្រាមក ដោយសារតែគ្រប់គ្រឿងមាស និង ពេជ្រ ដែលលក់ក្នុងហាងរបស់នាង គឺសុទ្ធតែមានត្រា និងវិក័យប័ត្រធានាត្រឹមត្រូវ។ នាងបានហៅការបង្ហោះ និងមានការផ្សាយបន្ថែមនោះថា ជាការជាន់ពន្លិច បន្ទាប់ពីនាងមានរឿងអាស្រូវ ពាក់ព័ន្ធនឹងជំនួញកាបូប ដែលបានដោះស្រាយបញ្ចប់រួចហើយ។

អ្នកនាងចោម ខ្វាន់ អោយដឹងថា បើនាងលក់មាសលាយស្ពាន់ ម្ដេចអ្នកបង្ហោះមិនបង្ហាញវិក័យប័ត្រ និងត្រាសម្គាល់។ ធម្មាតា មាស និង ពេជ្រ ដែលចេញពីហាងចោមខ្វាន់ នាងថាមិនមានគ្រឿងឈុតណាមួយ ដែលមិនចេញក្រដាស់ស្នាម នឹងត្រា ត្រឹមត្រូវនោះទេ ដោយវិក្កយបត្រ គឺចេញតាមប្រពន្ធ័ Computer និងមានបញ្ជាក់ឈ្មោះអតិថិជន ឬក៏លេខទូរសព្ទ័នោះផង។ ម្ចាស់ហាងរូបនេះបន្ថែមថា វិក្កយបត្រ មិនមែនសរសេរដៃដូចការបង្ហោះទេ ហើយក៏មិនអាចគ្មានត្រានៅពីគ្រឿងទាំងនោះបែបហ្នឹងដែរ។ នាងថា នេះជាករណីដែលចង់បង្ខូចឈ្មោះនាង និង ជាន់ពន្លិចឈ្មោះ ដោយនាងបានហៅទង្វើនេះថាជាការសម្លាប់អោយដួលអាជីវកម្មពីសំណាក់គូប្រជែង។


សូមរំលឹកផងដែរថា ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Thaii Mo បានសរសេរបង្ហោះថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចោមក្វាន់ប្លុកខ្លួនមិនអោយទាក់ទងបានក្រោយប្រតិកម្មរឿងមាសលាយស្ពាន់ និងស្មើអោយប្រយ័ត្នកុំអោយចាញ់បោកចោមក្វាន់ដូចនាង។ ប៉ុន្តែឆ្លើយតននឹងរឿងរសើបនេះ ចោមក្វាន់បានអះអាងថា ខ្លួនមិនបានឃើញម្ចាស់អាក់ខោននោះឆាតមកទេ ហើយរឹតតែមិនបានប្លុក និងថាក្រោយពីឃើញការបង្ហោះ ខ្លួន និងក្រុមការងារបានទាក់ទងទៅ តែគ្មានការឆ្លើយតប៕

LEAVE A REPLY

Please enter your comment!
Please enter your name here