ម៉េង ប៊ុនឡូ ជិតដល់ថ្ងៃដើរចេញពីអាមេរិក

0

ក្រោយសម្ងំសម្ដែងប្រមាណជិត១ឆ្នាំនៅលើទឹកដីសហរដ្ឋអាមេរិក តារាចម្រៀង និង ជាតារាសម្ដែង លោក ម៉េង ប៊ុនឡូ បានអះអាងថា លោកជិតដល់ថ្ងៃត្រលប់មកវិញហើយ។ យ៉ាងណាមិញលោកមិនទាន់កំហិតថា ថ្ងៃណានឹងដើរចេញពីអាមេរិកមកស្រុកកំណើតអោយពិតប្រាកដទេ ក្នុងពេលដែលលោកក៏មានការងារផ្ទាល់ខ្លួនខ្លះៗត្រូវធ្វើបន្តពីការសម្ដែង។

លោក ម៉េង ប៊ុនឡូ បានថ្លែងពីសហរដ្ឋអាមេរិកមកថា ដោយសារតែលោកជិតដល់ថ្ងៃត្រលប់មកកម្ពុជានឹងហើយ ទើបនៅអាមេរិកគេមានការរៀបចំពិធីជប់លៀងគ្រប់ពេលដែលលោកទៅដល់ ដោយមានសិល្បករទាំងទៅសម្ដែងជាមួយគ្នា ទាំងសិល្បកររស់នៅអាមេរិកជាច្រើន ដូចជាតារាជើងចាស់ លោក សុវណ្ណ មុន្នី មកច្រៀងសប្បាយជុំគ្នា។ ដំណើរសម្ដែងរយៈពេលយូរលើកនេះ មិនត្រឹមតែជោគជ័យគ្រប់រដ្ឋប៉ុណ្ណោះទេ តែលោកក៏ឆ្លៀតពេលផលិតបទចម្រៀង និងថត MV សម្រាប់ខ្លួនឯង និងអោយតារាមួយចំនួនបានជាច្រើនផងដែរ។

លោក ម៉េង ប៊ុនឡូ បន្តថា ក្រោយពេលលោកមកដល់ស្រុក លោកនឹងសម្រុកផលិតបទចម្រៀង និងផលិតឃ្លីបថ្មី ដើម្បីបង្ហាញពីស្នាដៃ ដែលលោកបានទៅសម្ងំហាត់រៀនបន្ថែមនៅលើទឹកដីអាមេរិក ទាំងការកាត់ត និងការផលិតវីដេអូ ក្នុងពេលដែលលោកចេញសម្ដែង។ លោកក៏នៅតែប្រកាន់មហិច្ឆតា ផលិតភាពយន្តក្រោយពេលមកដល់ស្រុកជាថ្មី បើទោះជាការផលិតកន្លងមកមិនសូវទទួលជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here