តារាចម្រៀង ជុំ ជឿន នៅធ្ងន់ ក្រោយចោរឆក់ បោកក្បាល

0

កាលពីយប់រំលងអាធ្រាតុឈានចូលដល់ថ្ងៃទី៥ កក្កដា មុននេះ តារាចម្រៀង លោកជុំ ជឿន ត្រូវបានចោរឆក់បណ្ដាលអោយដួលបោកក្បាល រហូតបណ្ដាលអោយលោកវង្វេងស្មារតី ដោយមកដល់ម៉ោងនេះ មានការបង្ហោះថាលោកនៅតែមិនទាន់ធូរស្រាលនោះទេ ដោយសារតែផ្នែកដែលរងការប៉ះទង្គិចមានសភាពធ្ងន់។ យោងតាមការបន្តផ្ទាល់របស់ផេកព័ត៌មានមួយ គឺក្រោយពេលមានគ្រោះថ្នាក់ដួលបោកក្បាល លោកមិនចាំទាំងថាខ្លួនជិះអ្វី និងជិះពីណាទៅណា មុនមានគ្រោះថ្នាក់នោះផង។

ហេតុការណ៍ដែលនាំអោយលោកជុំ ជឿន មានគ្រោះថ្នាក់ប៉ះទង្គិចក្បាលធ្ងន់ធ្ងររហូតដល់ថ្នាក់អោយលោកភ្លេចពីបញ្ហាមុនកើតឡើងក្នុងពេលក្បាលរបួសនោះ គឺកើតឡើងក្នុងពេលលោកចេញពីច្រៀង ហើយជិះកាត់មុខសាលាទួលគោក រួចក៏ត្រូវក្រុមចោដេញឆក់បណ្ដាលអោយដួល រហូតដល់ថ្នាក់បែក និងបោកក្បាលនៅផ្នែកខាងក្រោយ។ មិនដឹងថាម៉ូតូដែលលោកបានជិះត្រូវក្រុមចោរលើកយក ឬត្រូវអ្នកណាយកទុកអោយនោះទេ ប៉ុន្តែអ្វីដែលគេបានដឹងជាបឋម គឺលោកនៅធ្ងន់នៅឡើយ ក្រោយពីប៉ះទង្គិចក្បាលមួយទំហឹងពីការឆក់របស់ក្មេងស្ទាវនោះ។ ប្រជាពលរដ្ឋជាច្រើនបានអះអាងថា នៅមុខសាលាទួលគោក មានហេតុការណ៍ឆក់ និងប្លន់បែបនេះជារឿយៗ ប៉ុន្តែមិនឃើញមានការបង្ក្រាបណាមួយអោយអស់នោះទេ ជាពិសេសអ្នកជិះកាត់ទីតាំងនៅពាក់កណ្ដាលយប់ គឺសុទ្ធតែងាយនឹងប្រឈមខ្ពស់ បើទោះជាទីតាំងនោះនៅមិនឆ្ងាយពីបន្ទាយទាហានធំមួយ។ នៅមិនដឹងថាក្រោយពីរបួសផ្នែកក្បាលត្រូវបានជាសះ តែផ្នែកខាងក្នុងនេះការប៉ះទង្គិច មានការប៉ះពាល់ឬអត់នោះទេ ក្នុងពេលដែលលោកស្ថិតក្នុងសភាពភ្លេចភ្លាំង ដូចមានការប៉ះពាល់ដល់ប្រព័ន្ធប្រសាទបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here