ស៊ិចស៊ី និងនិយមស្ទីលបែកស្លុយ បន្តិចមែន តែ វណ្ណា វត្តី ចូលចិត្តធ្វើបុណ្យ និងលើកស្ទួយទម្រង់បុរាណ

0

ក្នុងចំណោមម្ចាស់ពានគ្រងឈុតបុរាណរបស់គ្រួសារតារាកម្ពុជា គេកត់សម្គាល់ថា តារាសម្ដែង និងជាតារាចម្រៀង កញ្ញាវណ្ណា វត្តី មិនសូវជានិយមស្ទីលស្រគត់ស្រគំប៉ុន្មានទេ ដោយនាងនិយមបែបស៊ិចស៊ី និងស្ទីលបែកៗស្លុយច្រើនជាង។ អ៊ីចឹងហើយទើបម្នាក់ៗមានការចាប់អារម្មណ៍នៅពេលតារាស្រីរូបនេះ ក៏សកម្មក្នុងការចូលរួមលើកស្ទួយវប្បធម៌ជាតិ និង លេចមុខធ្វើបុណ្យចែកទានជាប្រចាំ ដែលផ្ទុយពីសំបកខាងក្រៅរបស់នាង។

នៅលើសង្គមហ្វេសប៊ុក កញ្ញា វណ្ណា វត្តី ស្ទើរតែរំលេចភាពស៊ិចស៊ី ចំហរដើមទ្រូងច្រើនជាងភាពស្រគំស្រគំ សមនឹងតំណែង ដែលនាងជាប់ពានជាតារាគ្រងឈុតបុរាណ។ សូម្បីតែក្នុងស្ទីលសម្ដែង MV ក៏លេងខ្លួនជារបៀបតារាបែកស្លុយ ដែលអាចនិយាយបានថា គឺជាទម្លាប់ទៅហើយ។ យ៉ាងណាមិញក្នុងចំណោមតារាចម្រៀង និងតារាសម្ដែងស៊ិចស៊ី ដែលនិយមស្ទីលបែកស្លុយ នាងក៏ត្រូវបានគេកោតសរសើរថា ជាតារាដែលចូលរួមលើកកម្ពស់ទម្រង់បុរាណ និងធ្វើបុណ្យចែកទានជាងគេផងដែរ។ នាងបានចូលរួមប្រលងឈុតបុរាណ និងស្ម័គ្រចិត្តចូលរួមសកម្មភាពលើកស្ទួយវប្បធម៌ជាហូរហែរ ក្រោមការដឹកនាំរបស់លោក នូ សុភេន ដែលជាអ្នកច្នៃម៉ូដ និង គ្រួសារតារាកម្ពុជា ដែលជាក្រុមអភិរក្សទម្រង់សំលៀកបុរាណ និងប្រពៃណី បើទោះជាការចូលរួមម្ដងៗ ចំណាយធនធានផ្ទាល់ខ្លួនអស់ច្រើន។ ក្រឡេកទៅមើលសកម្មភាពធ្វើបុណ្យ និងសប្បុរសធម៌ចែកទានវិញ ក៏នាងសកម្មមិនណយនោះដែរ ដូចជាចែកនំចំណី លុយកាក់ ដល់អ្នកខ្សត់ខ្សោយ និងក្មេងៗខ្វះខាត។ ស្ទើតែគ្រប់សកម្មភាពដែលនាងចុះទៅដល់ មិនថាគម្រោងនាំថៅកែចុះមើលដីធ្លី ឬ ទៅសម្ដែង គេតែឃើញតារារូបនេះ ទិញនំចំណី និងដូរលុយរាយៗ ត្រៀមរួចជាស្រេច ដើម្បីជួបអ្នកណាត្រូវអោយគឺអោយដោយមិមបាច់គិត។ ប៉ុន្តែអ្វីដែលគេមើលឃើញ គឺភាគតិចណាស់ ដែលនាងធ្វើបុណ្យចែកទានហើយ ថតបង្ហោះ។ សូម្បីតែតារាសិល្បៈ មានទុក្ខ ភាគតិចណាស់ ដែលនាងមិនបរិច្ចាគថវិកាចូលរួម លើកលែងតែនាងគ្មានអ៊ីនធឺណិត ហើយមិនដឹង។ សកម្មភាពទាំងនេះ ច្រើនត្រូវគេឃើញបង្ហោះសរសើរពីពីបុគ្គលដែលបានឃើញនាងទៅវិញប៉ុណ្ណោះ ខណៈដែលនាងរមែងបញ្ជាក់ថា ចែកទានហើយថតបង្ហោះ មានអារម្មណ៍ដូចមិនសូវសម។

វណ្ណា វត្តី ទទួលស្គាល់ថា សម្រាប់រឿងធ្វើបុណ្យនាងមិនមានលុយកាក់ធំដុំ ទៅសង់វិហារ ឬ ធ្វើផ្លូវនោះទេ ប៉ុន្តែអោយតែដល់ទីណានាងឃើញមានវត្ត និងមានបញ្ហាខ្វះខាត គឺទិញរបស់ក្បែរៗនឹង និងរៀបចំលុយកាក់យកទៅប្រគេនតែម្ដង។ គ្រប់ការធ្វើដំណើរនាងក៏ទម្លាប់ទិញនំប៉័ង និងនំចំណីផ្សេងទៀតដាក់ឡាន ស្រួលវង់ជូនអ្នកណាក៏ជូមផងដែរ។ នាងថាអោយតែរឿងធ្វើបុណ្យអត់ធុញទេ ខណៈដែលសកម្មភាពចូលរួមគ្រងឈុតបុរាណ គឺអោយតែដឹង ហើយទំនេរក៏ទៅមិនដែលខានដូចគ្នា សំខាន់អោយតែមានអ្នកប្រាប់។ យ៉ាងណាមិញនាងខ្លួនពិតជាមិនអាចផ្ដាច់ចេញពីភាពស៊ិចស៊ីបានទេ បើទោះស្ទីលខ្លះរងការរិះគន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here