បទចម្រៀងពេញនិយមមួយបទរបស់តារាចម្រៀង លោក Pich Yano ដែលល្បីគួរសមក្នុងស្រទាប់យុវវ័យនោះ បានចេញជា MV ហើយ ដោយទាំងស្ទីលរាំ និង ការលេងខ្លួនរបស់តួអង្គនៅក្នុងបទនោះ ក៏ទាក់ភ្នែកមិនធម្មតា។ MV នេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូល View និង បង្ហាញចំណាប់អារម្មណ៍សរសើរមិនដាច់ពីមាត់តែម្ដង។
នៅក្នុង MV បទ”ត្រកៀកធំ” នេះ ក៏មានការរួមសម្ដែងពីតារាល្បីៗសុិចសុីស្រស់ស្អាតផងដែរ ដូចជា កញ្ញា ខ្លឹម ស្រីគា អតីត Miss Grand International Cambodia , អតីតបេក្ខនារីក្នុងកម្មវិធី Khmer Top Model កញ្ញា ចាន់ គង្ការ និង អតីត Freshies ជំនាន់ទី១៥ កញ្ញា សូម៉ា ឡែន និងតារាៗជាច្រើនរូបទៀត។ នៅក្នុងបទនេះ ក្រៅពីភាពតារាស្រីដ៏សុិចសុីស្រស់ស្អាតទាំង៣ ម្ចាស់សំនៀង គឺលោក Pich Yano ក៏លេងស្ទីលក្នុងបទចម្រៀងនេះ គួរអោយសរសើរផងដែរ។
ចង់ដឹងថាបទនេះ ប្លែកអារម្មណ៍ប៉ុណ្ណា សូមរីករាយទស្សនា៖



















