យោងការបង្ហោះរបស់ លោក អ៊ុន សិទ្ធា កីឡាការិនី សម ថារ័ត្ន ពិតជាមានការលះបង់ ក្នុងការសម្ដែងភាពយន្តក្រោមការដឹកនាំរបស់បរទេសមួយគួរឲ្យសរសើរ ដោយសារ តែនាងហ៑ានស្រាតននលគោកនៅក្នុងបន្ទប់ទឹក នៅចំពោះមុខលោក អ៊ុន សិទ្ធា និងក្រុមការងារ។ ការលើកឡើងរបស់លោក បានធ្វើឲ្យម្នាក់ៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតារាសម្ដែងរូបនេះ លះបង់ហ៑ានស្រាតដើម្បីសិល្បៈ ដែលមានន័យថា មិនមែនតែ លោក អ៊ុន សិទ្ធា ប៉ុណ្ណោះទេ តែផលិតករ ជាអ្នកដឹក និង អ្នកថត ក៏បានឃើញរូបរាងអាក្រាតកាយរបស់នាងនៅក្នុងប្លង់នោះផងដែរ ដោយសារតែខាងផលិតករបរទេស មិនតម្រូវអោយបិទបាំងរាងកាយ។
លោក អ៊ុន សិទ្ធា សរសេរបង្ហោះថា“ចូលសិល្បៈជាង១០ឆ្នាំ លេីកទី១ហេីយដែលខ្ញុំថតស្រាតៗមធ្យមទេ ងំតួស្រីក៏ស្រាតដែរ ហេីយយេីងទាំង២នាក់ អនុវត្ត ទ្រឹស្តីបទ ពីតាគ័រ ទៀត សូអៀន ? ។ កញ្ញា Tharoth Sam Oum បងសូមសរសេីរ ប្អូនស្រី ដែលប្អូនកាត់ភាពអៀនខ្មាស់ ហេីយខំសំដែងបានយ៉ាងល្អ ថ្វីត្បិតតែប្អូនទេីបនឹងប្រឡូកក្តី”។
លោកបន្តថា សកម្មភាពទាំងស្រុងពីការថតស្រាតនេះ នឹងមានបង្ហាញនៅក្នុងភាពយន្តខ្នាតធំមួយដែលដឹកនាំដោយបរទេស ខណៈដែលគេមិនទាន់ដឹងថា តើក្នុុងប្លង់នោះ ផលិតករបង្ហាញរូបអសក្រាតកាយរបស់អ្នកទាំងបែបសិល្បៈ ឬ គ្រាន់តែបង្ហាញមួយកំណាត់លើនៅឡើយ។ យ៉ាងណាមិញបើទោះជាក្នុងប្លង់នោះ ផលិតករដាក់បង្ហាញរូបអាក្រាតក្នុងស្ថានភាពបែបណាក៏ដោយ ក៏តាមការបញ្ជាក់របស់លោក អ៊ុន សិទ្ធា គឺទាំងលោក និង សម ថារ័ត្ន ស្រាតននលគោកនៅចំពោះមុខកាមេរ៉ា ដោយគ្មានការបិទបាំងដូចគ្នា៕






















