ជាសិល្បករក្នុងវង់អកកេសសោះ ក្លាយអ្នកមានប្រាក់សែនលាន គួរឲ្យសរសើរ

0

មិនមែនជារឿងនិទាននោះទេ តែជារឿងដូចពាក្យចាស់ថាកុំមើលងាយមនុស្ស ដោយសារតែគូស្នេហ៍ជាសិល្បករមួយគូ ដែលប្ដីជាតន្ត្រីករ ហើយភរិយា គឺជាអ្នកចម្រៀងអកកេសក្នុងតន្ត្រីជាមួយគ្នានៅខេត្តកំពង់ចាម ស្រាប់តែក្លាយជាអ្នកមានស្តុកនៅក្នុងពេលនេះ។ មិនត្រឹមតែមានជីវភាពឡូយឆាយដោយជិះសុទ្ធតែ៥៧០ឆ្នាំ២០១៩ តម្លៃជាង២០មុឺនដុល្លារប៉ុណ្ណោះទេ តែក៏ជាម្ចាស់ដីឡូតិ៏ដើមត្រូវគេដឹងថាមានដើមទុនរង្វង់ៗលានដុល្លារនោះផងដែរ។

លោក គឹម ចាន់រតនា បញ្ជាក់ថា កាលពីអំឡុង១០ឆ្នាំមុន លោកគ្រាន់តែជាអ្នកលេងឧបករណ៍សូឡូ និងព្យាណូ ក្នុងពេលដែលភរិយារបស់លោក គឺអ្នកស្រី ជិន វណ្ណារី គឺជាអ្នកចម្រៀងក្នុងវង់អកកេសជាមួយគ្នាប្រចាំនៅខេត្តកំពង់ចាមប៉ុណ្ណោះ។ នៅក្នុងពេលនោះ សូម្បីតែផ្ទះសម្រាប់រស់នៅខេត្តកំពង់ចាមអោយបានសមរម្យក៏លោកមិនមាននោះដែរ ទើបត្រូវជួលគេ។ លោកត្រូវប្រើជីវិតជាអ្នកដើរលេងភ្លេងតាំងពីមុនឆ្នាំ២០០៨យ៉ាងលំបាក ខណៈភរិយាត្រូវដើរច្រៀងកាត់ទឹកកាត់ព្រៃដេកផ្លូវជាមួយលោក ប្រកបដោយការតស៑ូ រកលុយបង់ឈ្នួលផ្ទះនៅខេត្តកំពង់ចាមផង នុងផ្គត់ផ្គង់គ្រួសារផង។ នៅក្នុងពេលនោះជីវិតប្ដីប្រពន្ធរបស់លោក មិនខុសពីសិល្បករមិនល្បីភាគច្រើនដែលល្អតែមើលនោះទេ ដោយត្រូវឌុបប្ដីឌុបគ្នាតាមវង់អកកេសស្របគ្នាដែលពាក្យសម្ដីប្រមាថមាក់ងាយ គឺអាចនិយាយបានថាទទួលរាប់មិនអស់។ លោកថាប្ដីប្រពន្ធរបស់លោកក្នុងពេលនោះ មិនហ៑ានចំណាយលើសម្ភារៈនិយមដូចអ្នកសិល្បៈខ្លះទេ ទើបរឹតតែមានការមើលស្រាលព្រោះតែជីវភាពខ្សត់ខ្សោយស្រាប់។ យ៉ាងណាមិញ លោកថានៅក្នុងពេលនោះ ពីរនាក់ប្ដីប្រពន្ធលោក មិនមែនរិះថាំ និងជំពាក់គេខ្លះ ព្រោះតែអត់មូលហេតុនោះទេ ដោយលោក និងភរិយា រមែងសន្សំសំចៃលុយកាក់ដែលរកបានពីវង់តន្ត្រីដ៏លំបាកទៅទិញបានដីស្រែតាមការណែនាំរបស់មិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នាបានជាច្រើនកន្លែង នៅម្ដុំជម្ពូរវ័ន្ត និងនៅម្ដុំវត្តព្រះធាតុផ្លូវគួរស្រូវ ច្រកទៅតាកែវសព្វថ្ងៃ ក្នុងពេលតំបន់ទាំងនោះ មិនទាន់មានការអភិវឌ្ឍន៍។ លោកថាតម្លៃដីផ្លាស់ប្ដូរ នៅក្នុងតំបន់នោះ បានជួយអោយលោកលក់បានតម្លៃខ្ពស់ ហើយជួយអោយលោក និងភរិយា ទិញបានដីស្រែធំៗជាជំនួសវិញ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ និងតំបន់មួយចំនួនទៀត ដែលធ្វើអោយលោកមានលទ្ធភាពក្លាយជាថៅកែពុះដីឡូតិ៍នឹកស្មានមិនដល់ក្នុងរយៈពេលចុងក្រោយ។

អតីតតន្ត្រីករ ដែលភរិយាធ្លាប់ជាអ្នកចម្រៀងកម្សត់ លោក គឹម ចាន់រតនា មកទល់ពេលនេះ មិនត្រឹមតែជាម្ចាស់ក្រុមហ៑ុន LYK គឹមចាន់រតនា ហ្សាណា ដែលជាក្រុមហ៑ុនពុះលក់ដីឡូតិ៍ធំមួយនៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ ប៉ុណ្ណោះទេ លោក និងភរិយាក៏ក្លាយជាអ្នកមានទ្រព្យស្ដុកស្តម្ភ ព្រោះតែមានគម្រោងដីឡូតិ៍បណ្ដាក់គ្នាពុះឡូតិ៍លក់ ដោយក្រុមហ៑ុនរបស់លោក ក៏ត្រូវគេដឹងថាមានការចាប់ដៃជាមួយអតីតពិធីករល្បីឈ្មោះនៅទូរទស្សន៍ My TV គឺលោក វីជេ រតនា និងមានការចូលរួមពីសិល្បករមួយចំនួន ផងដែរ។ លោកអះអាងថា បើទោះលោកបានក្លាយជាថៅកែដីម្នាក់ដែលមានលទ្ធភាពពង្រីកក្រុមហ៑ុន និងប្រើរថយន្តឡិចសុីស៥៧០ ស៑េរី២០១៩ តម្លៃជាង២៤មុឺនដុល្លារ ប៉ុន្តែលោក និងភរិយា នៅតែយល់ថាខ្លួនជាជនសាមញ្ញ ខណៈដែលលោកក៏នៅតែយកតន្ត្រូធ្វើជាមិត្ត និងត្រៀមរៀបចំក្រុមការងារផលិតបទចម្រៀងក្នុងពេលឆាប់ៗ ដើម្បីអោយតារាក្មេងៗជំនាន់ក្រោយ បានបញ្ខេញសមត្ថភាពច្រៀង។

ជាមួយនឹងការលាតត្រដាងពីអតីតកាលរបស់លោក ត្រូវបានគេមើលឃើញថាកំពុងក្លាយជាបទពិសោធន៍មួយដ៏ប្រសើរ សម្រាប់មនុស្សទូទៅដែលមិនទាន់ជោគជ័យ មានកម្លាំងតស៑ូ។ លោក និងភរិយា ព្រមទាំងកូនស្រីទាំង២ ក៏ត្រូវគេឃើញសកម្មក្នុងកិច្ចការសប្បុរសធម៌ ចែករំលែកធនធានបរិច្ចាគដល់ទុរគតជនគួរអោយសរសើរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here