មកស្គាល់អ្នកនៅពីក្រោយភាពប្លែកភ្នែក របស់ តារាចម្រៀង ប៉ាច គីមមួយ

0

មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកផាត់មុខជំនាញភេទទី៣ កញ្ញា Roth Make Up (រ័ត្ន) បង្ហោះរូបថតប៉ុន្មានសន្លឹករបស់តារាចម្រៀង កញ្ញា ប៉ាច គីមមួយ ក្រោយពេលផាត់មុខ។ ម្នាក់ៗសរសើរថា ប៉ាច គីមមួយ ពិតជាដូចសម្រស់មនុស្សថ្មីម្នាក់ផ្សេងទៀតមិនខុសមែន បន្ទាប់ពីត្រូវអ្នកឯកទេសផាត់មុខ កញ្ញា រ័ត្ន ប្រើជក់ និងអេប៉ុង ផាត់មុខអោយស្រស់ស្អាត។

កញ្ញា Roth Make up បានបន្ថែមពីលើការបង្ហោះថា ប៉ាច គីមមួយ មិនមែនជាតារាតែម្នាក់ដែលកញ្ញាធ្លាប់បានប្រើជំនាញធ្វើអោយមានមុខមាត់ប្លែក និងស្រស់ស្អាតប៉ុណ្ណោះទេ តារាល្បីៗក្នុងពិភពសិល្បៈរាប់មិនអស់ផ្សេងទៀត ក៏កញ្ញាធ្លាប់បានកាន់មុខផងដែរ។ យ៉ាងណាមិញកញ្ញា ថាសម្រាប់តារាចម្រៀង ប៉ាច គីមមួយ គឺកញ្ញាកត់សម្គាល់ពីចំណុចពិសេសជាងគេ ដោយសារតែផាត់មុខឆាប់ត្រូវ ហើយត្រេមុខរបស់នាង អោយតែផាត់មុខអោយគឺឆាប់ប្លែកខ្លាំង មិនថាផាត់បែបសុភាព បែបកាច ឬ បែបកូនក្រមុំ។ កញ្ញាថាខ្លួនពេញចិត្តទម្រង់មុខកញ្ញា ប៉ាច គីមមួយយ៉ាងខ្លាំង ជាមួយនឹងម៉ូដសក់បែបសុភាពដែលខ្លួនបានបង្ហោះ។

នៅក្នុងបណ្ដាញហ្វេសប៑ុក សុទ្ធតែលាន់មាត់សរសើរមិនដាច់ថា តារាចម្រៀង ប៉ាច គីមមួយ ស្រស់ស្អាតបែបធម្មជាតិ ដែលធ្វើអោយគេនឹកដល់ទឹកដៃផាត់មុខរបស់អ្នកនៅពីក្រោយភ្លាមៗ ខណៈដែលកញ្ញា រ័ត្នផាត់មុខ ក៏ឆ្លើយតបទៅអ្នកគាំទ្រប្រកបដោយអារម្មណ៍មោទនភាព។ កញ្ញា រ័ត្នផាត់មុខ ក៏ត្រូចគេស្គាល់ថា ជាអ្នកកាន់មុខអោយកញ្ញា តូតា ក្នុងរឿង”កូនពស់កេងកង” នាពេលកន្លងមកផងដែរ ទើបតារាល្បីៗភាពច្រើនកម្រមើលរំលងពីស្នាដៃរបស់ផាត់មុខភេទទី៣រូបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here