ញាក់សាច់​ឃើញ​គម្រោង​ផ្ទះសំណាក់​ ​ដេ​នី​ ​ក្វាន់​ ​

0

តារា​សម្ដែង​ ​និង​ជាតា​រា​ហ្វេ​សប៑ុ​ក​ស្រស់​សោភា​ ​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​បាន​ប្រកាស​អោយ​ដឹងពី​គម្រោង​សាងសង់​ម៉ូតែល​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរណ៍​ ​ដែល​ជា​ប្រភេទ​ផ្ទះសំណាក់​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ ​គួរ​អោយ​ភ្ញាក់ផ្អើល​ ​ខណៈ​ដែល​គម្រោង​នេះ​ ​គ្រាន់តែ​ឃើញ​គំនូស​ប្លង់​ ​គឺ​មិន​តិច​ជាង​សែន​ដុល្លារ​។​ ​គម្រោង​នេះ​ ​ត្រូវ​បាន​អះអាង​ថា​ ​កំពុង​សាងសង់​ ​ដើម្បីអោយ​ឆាប់​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​។​ ​

​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​ថ្លែង​ប្រាប់​វេ​ប​សាយ​”​ផ្ទះ​តារា​”​ថា​ ​កញ្ញា​បានសម្រេច​សាងសង់​ម៉ូតែល​យីហោ​”​ម៉ូតែល​ដេ​នី​ក្វាន់​”​ ​នៅ​ស្រុកកំណើត​របស់​ខ្លួន​ ​គឺ​ខេត្តព្រះវិហារ​ ​ដោយសារតែ​កញ្ញា​ស្រលាញ់​អាជីព​បើក​ផ្ទះសំណាក់​នេះ​ជាយូរមកហើយ​។​ ​ផ្ទះសំណាក់​នេះ​មាន​ចំនួន៣០បន្ទប់​ ​ដោយ​កញ្ញា​ច្នៃ​ឡើងជា​របៀប​ខ្មែរ​ទាំងអស់​ ​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​ឡើងចុះ​ខេត្តព្រះវិហារ​ ​កុំ​អោយ​មើល​រំលង​។​ ​នាង​ថា​គម្រោង​នេះ​ ​កំពុង​សាងសង់​រាល់ថ្ងៃ​ ​ដោយ​ការ​ចំណាយ​ជាក់ស្ដែង​ ​ស្ទើរតែ​ធ្វើអោយ​នាង​ ​រកលុយ​ទប់​មិនបាន​នោះ​ទេ​។​ ​នាង​ថ្ងូរ​នឹង​ការ​ចំណាយ​ក្នុង​គម្រោង​មួយ​នេះ​មិន​តិច​នោះ​ទេ​ ​ខណៈ​ដែល​ខ្ទង់ចំណាយ​ទាំងមូល​អស់​ប៉ុន្មាន​សែន​ ​ឬ​ ​ដល់​ខ្ទង់លាន​ ​ក៏​មិនទាន់​ដឹង​។​ ​ដេ​នី​ ​ក្វាន់​ ​និយាយ​ថា​”​រាល់ថ្ងៃ​ដោយសារ​គម្រោង​ហ្នឹង​ចំណាយ​ច្រើន​ទៅៗ​ ​ខ្ញុំ​ចង់​ដាច់​បាយ​ ​ហើយ​បើ​និយាយ​ពី​ការ​ចំណាយ​ក៏​ស្មាន​អត់​ដឹង​ដែរ​ ​ព្រោះ​វា​ដឹង​តែ​ទៅ​ហើយ​”​។​ ​

​ជាមួយនឹង​ការប្រកាស​អោយ​ដឹង​ជា​សាធារណៈ​ ​ធ្វើអោយ​ម្នា​ក់ៗ​ភ្ញាក់ផ្អើល​នឹង​ភាព​ជោគជ័យ​របស់​នាង​យ៉ាង​ខ្លាំង​ ​ដែល​ក្រៅពី​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ​ ​ក៏​ប្រកាស​សង់ផ្ទះ​សំណាក់​បែប​ខ្មែរ​ ​ក្នុង​ទំហំ​ដើមទុន​មិនធម្មតា​ ​ដែល​បង្ហាញ​ពី​ជោគជ័យ​ថ្មី​មួយទៀត​។​ ​ផ្ទះសំណាក់​របស់​នាង​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី៥ហិ​ក​តា​ ​ដោយ​នាង​ប្រកាស​ថា​ ​គឺ​ទោះជា​អស់​ប៉ុន្មាន​ក៏​ត្រូវតែ​សាងសង់​អោយ​ដូច​គំរូ​ប្លង់​ ​និង​អោយ​ឆាប់​រួចរាល់​តាម​ការ​គ្រោងទុក​។​ ​យ៉ាងណាមិញ​គេ​មិនដឹង​ថា​ ​នាង​នឹង​បើក​សម្ពោធ​ធំ​ ​ក្រោយពេល​រួចរាល់​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​ ​ដោយសារ​ផ្ទះសំណាក់​នេះ​ ​នៅ​ដល់​ខេត្តព្រះវិហារ​បែបនេះ​។​

LEAVE A REPLY

Please enter your comment!
Please enter your name here