សុីម សុីណាត ដូចត្រូវឆ្នោតលើអូស្រ្តាលី

0

តារាចម្រៀង លោក សុីម សុីណាត ធ្លាប់បានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការចាកចេញទៅរស់នៅប្រទេសអូស្ត្រាលីយ៉ាងខ្លាំង ដោយសារតែលោកយល់ថា នឹងធ្វើអោយលោកបាត់មុខពីសិល្បៈ ដែលកំពុងមានការគាំទ្រ។ យ៉ាងណាមិញ ក្រោយពេលរឹងមាំុនៅលើទឹកដីថ្មី លោកបែរជាមានមុខខ្លាំងក្នុងការទទួលការងារសិល្បៈ ចង់ខ្លាំងជាងនៅក្នុងស្រុក ដូចត្រូវឆ្នោតគួរអោយកត់សម្គាល់ទៅវិញ។

អ្នកតាមដានគណនេយ្យហ្វេសប៑ុករបស់លោក សុឹម សុីណាត សុទ្ជតែមើលឃើញថា តារាចម្រៀងរូបនេះអ៑ុនអ៑ៀនឹងការងារចេញសម្ដែង ខុសស្រលះពីពេលលោកទៅរស់នៅប្រទេសអូស្រ្តាលីភ្លាមៗ។ លោកត្រូវគេឃើញសកម្មក្នុងការច្រៀងរាំតាំងពីអំឡុងមុនភ្ជុំ ខណៈដែលអំឡុងបុណ្យភ្ជុំនិងក្រោយភ្ជុំ លោកកាន់តែសកម្មនឹងការចេញសម្ដែង។ ធៀបនឹងទីផ្សារសិល្បៈនៅកម្ពុជា តារាចម្រៀងក្រមុិចក្រមើុមរូបនេះ ក្ដោបក្ដាប់បានសំណាងចេញច្រៀងតាមបណ្ដារដ្ឋ និងក្រុង នៅក្នុងប្រទេសអូស្ត្រាលី ឡើងកាលីបជាងនៅកម្ពុជានោះផង។ កាលពីនៅក្នុងស្រុក លោកមានមុខខ្លាំងតែការងារច្រៀងអកកេស ដោយយូរៗម្ដងទើបមានឱកាសឡើងឆាកទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែនៅលើទឹកដីអូស្ត្រាលីនាពេលចុងក្រោយ លោក សុឹម សុីណាត ត្រូវបានគេចាប់អារម្មណ៍ច្រើនថាបានបង្ហាញវត្តមានច្រៀងរាំជាមួយតារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បីៗពីកម្ពុជា ច្រៀងក្នុងការប្រគំតន្ត្រីធំៗរបស់សិល្បករខ្មែរនៅអូស្ត្រាលី និង លេចមុខក្នុងសកម្មភាពច្រៀងរាំដែលមានការលក់សំបុត្រ ហើយមានអ្នកចូលទស្សនាច្រើនៗកាលីបជាងក្នុងស្រុក។ លោកក៏មានឱកាសបង្ហាញវប្បធម៌ខ្មែរ ដោយឈុតប្រពៃណី គួរអោយសរសើរផងដែររាល់ពេលច្រៀងរាំម្ដងៗផងដែរ។

លោក សុឹម សុីណាត ទទួលស្គាល់ថា ក្នុងមួយរយៈចុងក្រោយការងារសិល្បៈរបស់លោក ពិតជាមានម្ចាស់ស្ពុនស័រច្រើនឡើងទាក់ទងអោយចេញសម្ដែងតាមបណ្ដារដ្ឋផ្សេងៗនៅលើទឹកដីអូស្ត្រាលីពិតមែន ចាប់តាំងពីម្ចាស់ស្ពុនស័រដឹងថាលោកគឺជាតារាចម្រៀង ហើយកំពុងរស់នៅអូស្ត្រាលីស្រាប់។ យ៉ាងណាមិញលោកថា មិនបានបោះបង់ការងារខាងក្រៅនោះទេ ដោយនៅតែទហ្វឹកហាត់ការងារផ្នែកចុងភៅ និងការងារផ្សេងៗ បន្ថែមពីលើសិល្បៈដដែល បើទោះជាការងារសិល្បៈកាន់តែមមាញឹក។

លោកទើបតែត្រូវបានស្ពុនស័រទាក់ទងអោយចេញសម្ដែងជាមួយតារាចម្រៀងស្រីល្បីឈ្មោះ២ដួង គឺស្រីស្អាត រតនៈ ពិសី ដែលជាតារាចម្រៀងថោន និង កញ្ញាសន ផល្លីកា តារាចម្រៀងហង្សមាស ដែលទើបទៅដល់អូស្ត្រាលីកាលពីមុនភ្ជុំក្នុងកុងត្រា៣ខែនោះផង។ លោក សុឹម សុីណាត បន្តថា លោកពិតជាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានប្រឡូកការងារសិល្បៈនៅលើទឹកដីអូស្ត្រាលី ក្នុងពេលដែលលោកស្មានថា ទៅដល់ទីនោះ ប្រហែលមហាជនភ្លេចមុខ ព្រោះតែដាច់ឆ្ងាយពីសិល្បៈ។ លោកកាន់តែជាប់ចិត្ត នៅពេលចេញច្រៀងម្ដងៗ ជួបសុទ្ធតែតារាៗជាមិត្តក្នុងអាជីពដូចនៅស្រុកខ្មែរ និងបានស្គាល់ខ្មែរច្រើនរដ្ឋ ជាពិសេសបានមកឃើញផ្ទាល់ភ្នែកថាទីអារាមខ្មែរនៅអូស្ត្រាលី ក៏មានសកម្មភាពធ្វើបុណ្យធ្វើទាន និងស្រស់ស្អាតដូចវត្តនៅកម្ពុជាដែរ នាអំឡុងភ្ជុំកន្លងទៅ។ លោកមិនទាន់មានគម្រោងចុះមកលេងស្រុកនោះទេ ក្នុងពេលមិនទាន់ទទួលបានកាតចេញចូល ឬ សញ្ជាតិពីអូស្ត្រាលី នាពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here