សន ផល្លិកា បង្ហាញមុខលើទឹកដី អូស្រ្តាលី

0

ខុសពីការយល់ឃើញថា ស្ងប់ស្ងាត់នៅក្នុងពិភពចម្រៀង តារាចម្រៀងដែលធ្លាប់សាងឈ្មោះល្បីល្បាញ កញ្ញា សន ផល្លិកា ត្រូវគេឃើញលេចមុខយ៉ាងក្រឡឺម នៅលើទឹកដីប្រទេសអូស្ត្រាលី ដោយនាងបានបង្ហាញខ្លួនច្រៀងរាំកាលពីថ្ងៃភ្ជុំបិណ្ឌជាមួយនឹងតារាចម្រៀងខ្មែរ ជាច្រើនទៀត។ អ្វីដែលគេកត់សម្គាល់ គឺនាងកាន់តែស្រស់ស្អាតជាងមុខ និងមើលទៅក្មេងជាងវ័យក្រោយពេលស្ងប់ស្ងាត់មួយរយៈនោះផង។

លោក សុីម សុីណាត តារាចម្រៀងរស់នៅប្រទេសអូស្ត្រាលី ដែលបានសម្ដែងជាមួយនាងបានថ្លែងបញ្ជាក់ថា កញ្ញា សន ផល្លិកា ត្រូវបន្តការសម្ដែងជាមួយលោក និងជាតារាចម្រៀងខ្មែរផ្សេងទៀត នៅលើទឹកដីប្រទេសអូស្ត្រាលីរហូតដល់អំឡុងខែ១២ចុងឆ្នាំឯណោះ ដោយការសម្ដែងរបស់នាង ក៏លើកជាទី១នៅក្នុងប្រទេសនេះផងដែរ។ លោកថានាងទទួលបានការស្វាគមន៍មិនចាញ់តារាល្បីៗ ដែលធ្លាប់វាយលុកទីផ្សារក្នុងការសម្ដែងនោះទេ ដោយសារតែនាងអាចបកស្រាយបទយុវវ័យក៏បានល្អ ហើយបកស្រាយបទពីសម័យដើម និងបទចម្រៀងរាំលេងសប្បាយៗ អោយបងប្អូនខ្មែររាំលេងបានសប្បាយៗ។ លោកថា សន ផល្លិកា ទើបតែមកអូស្ត្រាលីដំបូង ប៉ុន្តែនាងបានទាញប្រជាប្រិយភាពអោយអ្នកអូស្ត្រាលីជាប់ចិត្តចំពោះនាងយ៉ាងខ្លាំង ជាពិសេសគឺនាងទទួលបានការសរសើរលើភាពរួសរាយរាក់ទាក់ និងរូបសម្រស់តែម្ដង។

យោងតាមការបញ្ជាក់ តារាចម្រៀងប្រចាំហង្សមាសរូបនេះ មិនខ្វះបុរសៗរស់នៅអូស្ត្រាលីលែបខាយនោះទេ ប៉ុន្តែនាងមិនអើពើ ដោយនាងខ្វល់តែការសម្ដែង ដើម្បីអោយបងប្អូនខ្មែរសប្បាយចិត្ត។ នាងក៏នាងត្រល់មកវិញ ក្រោយចប់ការសម្ដែងរយៈពេល៣ខែ ជាមួយតារាចម្រៀងថោន កញ្ញា រតនៈ ពិសី និងរូបលោក ដោយមិនបន្ត ដើម្បីត្រលប់ទៅបញ្ចេញបទចម្រៀងថ្មីៗ ប្រចាំផលិតកម្មថោនសម្រាប់វាយលុកទីផ្សារនៅដើមឆ្នាំក្រោយផងដែរ។ ប្រភពពីផលិតកម្មហង្សមាសទម្លាយថា សន ផល្លិកា នឹងត្រូវបានហង្សមាសត្រៀមលើកតម្កើងនៅដើមឆ្នាំថ្មី ទើបនាងកាន់តែថែទាំរូបសម្រស់អោយមើលទៅទាក់ទាញ ក្នុងគម្រោងចេញសម្ដែងនៅអូស្ត្រាលី ជាលើកដំបូងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here