បន្ទាប់ពីផ្ទុះរឿងចម្រូងចម្រាស់ រវាងក្រុមឧកញ៉ា ឡេង ណាវ៉ាត្រា ដែលដឹកនាំអ្នកសិល្បៈទៅសម្ដែងនៅប្រទេសកូរ៉េ និងក្រុមពលករមួយក្រុម យ៉ាងតឹងសរសៃក នៅព្រលានយន្តហោះប្រទេសកូរ៉េ ដល់ថ្នាក់ធ្វើឲ្យ លោក ឡេង ណាវ៉ាត់ត្រា និងលោក ហេង ឡុង ដាក់ពាក្យបណ្ដឹងនោះ ពេលលោកប្រកាសបញ្ចប់ហើយ បើទោះជាក្រុមពលករទាំងនោះ បានដៀលដល់ជាតិសាសន៍ខ្មែរកប់ៗមាត់ ក្នុងវីដេអូរិះគន់ក្រុមខ្លួន។ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានសម្រេចស្នើឲ្យលោក ហេង ឡុង បញ្ចប់រឿងការប្ដឹងផ្ដល់ព្រមទាំងចាត់ទុកថា ការរាំនៅព្រលាន គឺជាកំហុសឆ្គង និងជាបទពិសោធន៍ក្នុងការកែតម្រូវ ឡើងវិញ នៅថ្ងៃខាងមុខ។
យោងតាមផេកហ្វេសប៊ុក ផ្លូវការឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានឲ្យដឹងថា «ដើម្បីបញ្ចប់រឿងការចោទប្រកាន់គ្នា ខ្ញុំគិតថា ការរាំនៅព្រលានម៉ាឡេស៊ី ជាដើមហេតុ ដូច្នេះខ្ញុំបាទស្នើសូមបង ហេង ឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹង សូមកុំមានការប្ដឹងបន្តវែងឆ្ងាយអី ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយោគយល់ ដោយការគោរពស្រឡាញ់ពីខ្ញុំ ហើយការរាំ របស់ក្មេងៗនៅព្រលានយន្តហោះ (មិនមែនជាអ្នកសិល្បៈទេ) តែយើងខ្ញុំនឹងទុកជា កំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ..»។ យ៉ាងណាមិញ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា យល់ឃើញថា ការរាំនៅក្នុងព្រលានយន្ត ក៏ជាកំហុសឆ្គង មួយដើម្បីគិត និងធ្វើការកែតម្រូវឡើងវិញ ទើបរូបលោកផ្ទាល់ ស្នើឲ្យលោក ហេង ឡុង បញ្ចប់ការប្ដឹងផ្ដល់ទៅលើពលករមួយក្រុម ដែលបានដៀលប្រមាថពូជសាសន៍ខ្មែរកប់ៗមាត់នោះ ទៅវិញ។ នេះចាត់ទុកថា ជាគំរូដ៏ល្អមួយ ដែលលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សម្រេចស្នើបញ្ចប់ពាក្យបណ្ដឹង ដោយយល់ឃើញថា ជាខ្មែរដូចគ្នា គួរណាតែចេះយោគយល់ និងអធ្យាស្រ័យគ្នា៕