មិនដឹងសោះថា អ្នកនិពន្ធនិងតន្ត្រីករជើងចាស់ ប្រមូលផ្ដុំគ្នាដើម្បីសិល្បៈ

0

ខណៈដែលក្មេងជំនាន់ក្រោយកាន់តែបែកំណិតផលិតបទ Original ប៉ុន្តែភាគច្រើនជាការច្នៃភ្លេងចេញពីបច្ចេកវិទ្យាទំនើប អ្នកនិពន្ធ និងតន្ត្រីករជើងចាស់មួយក្រុម បែរជាប្រមូលផ្ដុំបង្កើតជាក្រុមផលិតចម្រៀង ដោយបង្កើតបទភ្លេង Live Band និងយកចិត្តទុកដាក់ផលិតមួយបទៗ អោយមានចរឹតជាបទមរតកដើម។ ជាមួយនឹងការតាំងចិត្តទាំងអ្នកនិពន្ធ និងតន្ត្រីករ ប្រកាសនឹងបន្តសកម្មភាពនេះដោយមិនខ្វល់ពីបញ្ហាហិរញ្ញវត្ថុផលិតនោះផង។

លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធបទចម្រៀងដែលមានស្នាដៃរាប់មិនអស់មួយរូប បានរៀបរាប់ពីមូលហេតុដែលនាំអោយមានការប្រមូលផ្ដុំ ដោយអះអាងថាដោយសារតែហេតុផលចង់អោយមានស្នាដៃដែលមានចរឹតដូចគ្នានឹងបទមរតកដើម កុំអោយបាត់បង់។ លោកថា ដោយសារតែមើលឃើញថា បទដែលបង្កើតថ្មី ភាគច្រើនគឺជាប្រភេទបទដែលស្លាប់មុនម្ចាស់ ព្រោះតែប៉ារ៉ូលចម្រៀងខ្វះភាពណែងណង និងមិនឆ្លុះបញ្ចាំងពីតថភាពអោយទូលំទូលាយមួយ ស្របគ្នា ដែលប៉ារ៉ូលបទ និងភ្លេងក៏មិនសុីសង្វាក់គ្នា ទើបធ្វើអោយពួកលោកសម្រេចចិត្តរួមគ្នា ហើយបង្កើតជាក្រុមផលិតបទចម្រៀងដែលមានចរឹតតាមបទមរតកដើម ដោយមកទល់ពេលនេះក្រុម Bestment របស់លោកមានតន្ត្រីករ អ្នកសម្រួលតន្ត្រី បូកទាំងលោកជាអ្នកនិពន្ធ សរុប១២នាក់ហើយ។

លោកថាការផលិតបទចម្រៀងដែលមានចរឹតជាទម្រង់បទមរតកដើម ត្រូវប្រើពេលសរសេរប៉ារ៉ូលយ៉ាងតិច១សប្ដាហ៍ និងប្រើពេលធ្វើភ្លេងយ៉ាងហោចមួយអាទិត្យទៀត ដោយមិនចេះតែផលិតៗ អោងតែបាននោះទេ។ មិនខុសពីការលើកឡើងរបស់លោក ចម្រៀង២បទដែលលោកនិពន្ធអោយអ្នកនាង មាស លក្ខិណា និង លោក អ៑ុង សុផល្លី បកស្រាយ គឺពិតជាមានអត្ថន័យ និងសាច់ភ្លេងរស់រវើក ប្រកបដោយអត្ថន័យ និងពាក្យពេចន័ណែងណងដូចការអះអាង។ បទទាំង២ របស់អ្នកនាង មាស លក្ខិណា និង លោក អ៑ុង សុផល្លី នឹងបញ្ចេញជា MV ឆាប់ៗ។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ ជុំការលើកឡើងរបស់អ្នកនិពន្ធលោក ម៉ៃ វឌ្ឍនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here