វណ្ណា វត្តី ជក់សូរជាមួយថៅកែៗ សម្រេចចិត្តដើរឆ្ងាយពីសិល្បៈ

0

មួយរយៈចុងក្រោយ តារាចម្រៀង និងជាតារាសម្ដែងកញ្ញា វណ្ណា វត្តី ស្ងប់ស្ងាត់ពីសិល្បៈយ៉ាងចម្លែក ដោយសូម្បីតែតារាចម្រៀងភាគច្រើនសម្រុកចេញបទចម្រៀងសម្រាប់ឱកាសភ្ជុំ ក៏តារាស្រីដែលជាប់តំណែងលេខ២ក្នុងការប្រកួតគ្រងឈុតបុរាណរូបនេះ នៅតែមិនអើពើ។ ប្រភពជិតស្និទ្ធិទម្លាយថា ហេតុផលនាងរយាលឆ្ងាយពីការសិល្បៈនៅក្នុងពេលនេះ គឺដោយសារតែនាងវក់ជាមួយនឹងថៅកែៗ ដោយចំណាយពេលតាមខេត្តជាមួយបុរសជាអ្នកមាន ដល់ថ្នាក់លែងចង់មកភ្នំពេញ។

ប្រភពទម្លាយចេញពី វណ្ណា វត្តី និយាយថា តារាស្រីរូបនេះ មិនត្រឹមតែមិនខ្វល់នឹងការងារសប្បុរសធម៌ ឬ ការងារសង្គមនោះទេ សូម្បីតែការងារសិល្បៈច្រៀងរាំបានលុយ ក៏នាងស្ទើរតែលែងចង់រវល់ ចាប់តាំងពីស្គាល់បុរសអ្នកមាន។ នាងចំណាយពេលច្រើនជាមួយថៅកែៗ ដោយស្ទើររាល់ថ្ងៃ ដោយគេឃើញទៅណាមកណា ក៏ជាមួយនឹងបុរសទ្រព្យស្តុក។ យ៉ាងណាមិញ សកម្មភាពដែលនាងកំពុងធ្វើនៅក្នុងពេលពេលនេះ ក៏ទទួលបានចំណូលច្រើនមិនធម្មតាផងដែរ ទើបនាងសប្បាយចិត្ត ដល់ថ្នាក់លែងរវល់នឹងសិល្បៈ។

កញ្ញា វណ្ណា វត្តី សារភាពថា ជាង២ខែចុងក្រោយ នាងពិតជាមិនសូវបានគិតពីការងារសិល្បៈតែម្ដង បន្ទាប់ពីនាងបានស្គាល់ដៃគូ ហើយចាប់ដៃគ្នារកសុីខាងនាំថៅកែខ្មែរ ចិន និងជនជាតិផ្សេងៗដើរតែមើលដី។ មុខរបរថ្មី ដ្បិតតែធ្វើអោយនាងនៅខេត្តច្រើនជាងនៅភ្នំពេញ ដោយត្រូវជិះឡានពីមួយកន្លែងទៅមួយកន្លែង ប៉ុន្តែមកពីការងារនោះជួយនាងអោយរកចំណូលបានច្រើន ជាពិសេសក្នុងពេលណែនាំភ្ញៀវចិន ឬ ថៅកែៗ អោយទិញដីបានមួយប្លង់ៗ ដែលមានទំហំច្រើនហិកតារ ទើបនាងជក់សូរ។ កញ្ញាថាបណ្ដាផលិតករ និងអ្នករៀបចំកម្មវិធី ឧស្សាហ៍ហៅនាងអោយសម្ដែង និង ឡើងច្រៀងណាស់ក្នុងពេលបាត់មុខដោយសូម្បីតែក្រុមការងារក៏ហៅអោយផលិតចម្រៀងដែរ ប៉ុន្តែការងារណាក៍នាងមិនអាចទទួលកើត។ យ៉ាងណាមិញនាងថាមិនចោលសិល្បៈនោះទេ គឺនៅតែនឹងរកពេលផលិតបទថ្មី និងទទួលការងារសម្ដែង ឬ ចូលរួមកម្មវិធីសប្បុរសធម៌ អោយបានញឹកឡើងវិញ នៅពេលរយាលពីការនាំភ្ញៀវដើរមើលដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here