ខួប១៣ឆ្នាំ ហាងវីហ្វ្រេន សុទ្ធតែតារាល្បីៗ

0

មិនខុសពីការប្រារព្ធនៅរាល់ឆ្នាំកន្លងទៅ កាលពីយប់ថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៩ ថៅកែហាងវីហ្វ្រេនក៏បានប្រារព្ធខួប១៣ឆ្នាំយ៉ាងអធឹកអធម នៅសាខាវីហ្វ្រេនបឹងត្របែក ដោយមានវត្តមានតារាចាស់ថ្មីល្បីៗផងដែរ។ ក្នុងពិធីនោះ ក៏មានការចាប់ឆ្នោតរង្វាន់ម៉ូតូ ទូរទស្សន៍ និងរង្វាន់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ភ្ញៀវកិត្តិយស ដែលរួមមានទាំងតារាសិល្បៈយ៉ាងច្រើនកុះករផងដែរ។

ពិធីជប់លៀងប្រារព្ធខួប១៣ឆ្នាំ នៅក្នុងយប់នោះ តារាល្បី៑ៗដែលបង្ហាញខ្លួន រួម មាន អ្នកនាង ឆ័យលី ដាឡែន, កញ្ញា ណាតាហ្សា តួឯកស្រីក្នុងរឿង”កំណត់ហេតុនាងនាថ”, កញ្ញា យ៉េយ៉េ, កញ្ញា ផេនខេក, លោក ឃុន វុត្ថា តារាចម្រៀងហង្សមាស, លោក សម សុណ្ណារ៉ាក់ បេក្ខភាព Xfactor Cambodia, កញ្ញា ហុិន លីដា អតីតបេក្ខភាព Cambodian Idol, ម្ចាស់បទ”បើបងបាត់ការចងចាំ” លោក បូ តាំងហៀង, លោកណារ៉ា ពិធីករMy TV និងតារាកុះករជាច្រើនរូបទៀត។ តារាទាំងនោះ ត្រូវគេឃើញច្រៀងរាំ និង ឈរចាប់ឆ្នោតប្រគល់ជូនអ្នកមានសំណាងរហូតដល់ចប់នោះផង។

លោក ចេង វណ្ណា ម្ចាស់ហាងវីហ្វ្រេន បានថ្លែងបញ្ជាក់ថា មិនខុសពីឆ្នាំកន្លងទៅ នៅក្នុងឆ្នាំនេះ លោកនៅតែរៀបចំពិធីខួបប្រចាំហាង ដោយមានវត្តមានតារាល្បីៗចូលរួមអបអរដដែល។ វត្តមានតារាទាំងអស់លោកថា មានការបែងចែកជា២ក្រុម គឺក្រុមអ្នកសម្ដែង ដែលរួមមានពិធីការិនី តារាចម្រៀង តន្ត្រីករ តារាកំប្លែង និងមួយក្រុមទៀត គឺតារាដែលមកចូលរួមជាភ្ញៀវកិត្តិយស។ លោកថាតារាសិល្បៈដែលបង្ហាញខ្លួនក្នុងពិធីខួបហាង១៣ឆ្នាំនោះ មានចំនួនកុះករ ខណៈដែលភ្ញៀវដែលមិនមែនជាតារាសិល្បៈក៍ច្រើនរហូតដល់ថ្នាក់រកកន្លែងអោយអង្គុយមិនមាន។ ពិធីជួបជុំដែលបានធ្វើឡើងនោះ គឺដើម្បីអោយអ្នកសិល្បៈបានសប្បាយ និងដើម្បីផ្ដល់រង្វាន់ជូនដល់អ្នកចូលរួម អោយបានរង្វាន់មុខភ្ជុំ គ្រាន់បានសប្បាយចិត្ត។ លោកថាបើកុំតែខួបហាងឆ្នាំនេះ ទើបនឹងខួបកំណើតលោកផង កុំអីតារាសិល្បៈពិតជាត្រូវបានអញ្ជើញក្នុងចំនួនច្រើនជាងនេះឆ្ងាយណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here