រំដួលលិចទឹក បង្ហោះសំណេរ ក្រោយរងការចោទប្រកាន់រឿងកេងលុយមូលនិធិសង់សាលា

0
- Advertisement Banner -

អត្ថបទ៖ វង សច្ចៈវិជ្ជា

បន្ទាប់ពីរងការចោទប្រកា​ន់ទៅកាន់ជុំវិញករណីរ៉ៃអង្គាសលុយកសាងសាលាមួយកន្លែងនៅខេត្តក្រចេះ ហើយត្រូវបានគេចោទថាមិនបានយកថវិកាដែលប្រមូលបាននោះមកកសាងសាលាដូចការប្រកាស ពេលនេះ កញ្ញា រំដួលលិចទឹក បានចេញមុខបកស្រាយមួយចំនួន។ នេះគឺជាការឆ្លើុយតប បន្ទាប់ពីការចោទប្រកាន់ជុំវិញករណីបាត់ជំនួយត្រូវបានផ្ទុះឡើង។

កញ្ញាបានបកស្រាយ និងពន្យល់ទៅកាន់អ្នកចោទប្រកាន់នៅក្នុងគណនីហ្វេសប៊ុកខ្លួនដែលមានខ្លឹមសារថា​ “នាងខ្ញុំរំដួលលិចទឹកសូមធ្វើការបដិសេធ ចំពោះការចោទប្រកាន់ថានាងខ្ញុំប្រើឈ្មោះសាលាក្រីក្រមកប្រមូលថវិការដើម្បីប្រយោជន៍ខ្លួននោះ គឺជារឿងមិនពិតនោះទេ ការរៀបចំជួយសាលាគឺជាគំនិតនាងខ្ញុំផ្ទាល់ ដោយឃើញពីការលំបាកនោះ ទើបនាងខ្ញុំមានគំនិតចង់ជួយដល់សាលាដែលជួបការលំបាកនោះ ហើយអ្វីដែលលើកឡើងយកមកចោទប្រកាន់នាងខ្ញុំនោះគឺជារឿងយល់ច្រឡំ និងមិនពិតនោះទេ ហើយនាងខ្ញុំប្រាប់ និងពន្យល់មូលហេតុដល់ខាងអ្នករៀបចំរួចរាល់តាំងពីយូរហើយដែរ ថាមូលហេតុអ្វីបានជាកើតរឿងចឹងកើតឡើង? ហើយនៅពេលនេះ មានរឿងនេះកើតឡើងចឹង នាងខ្ញុំសូមមិនបកស្រាយច្រើននោះទេ នាងខ្ញុំសូមរក្សារសិទ្ធក្រុមការងាររបស់នាងខ្ញុំ ហើយនាងសូមបញ្ជាក់ថាលុយជំនួយគឺមិនបានបាត់ទៅណាសូម្បី១រយរៀលនោះដែរ :pray::pray:អ្វីដែលនាងខ្ញុំសន្យាគឺខ្ញុំមិនបានកុហកបោកប្រាស់អ្នកណានោះដែរ ខ្ញុំគោរពជូន ទាំងអស់ … ដូច្នេះសូមបងប្អូនម្ចាស់ជំនួយកុំមានការយល់ច្រឡំ ទោះខ្ញុំក្រក៏ខ្ញុំមិនធ្វើរឿងថោកទាបអញ្ចឹងដែរ :pray::pray::pray: ហើយមួយវិញទៀតបើលោកអ្នកនិយាយថាខ្ញុំប្រើឈ្មោះសាលាដើម្បីប្រមូលថវិការបំរើប្រយោជន៍ខ្លួននោះ បើពិតមែនសូមអស់លោកចេញមុខមកបកស្រាយជាមួយខ្ញុំបានដោយក្តីគោរពពីនាងខ្ញុំ រំដួលលិចទឹក :pray::pray:សូមបងប្អូនជួយស៊ែរបន្តអោយអ្នកនិយាយនិងសាពត៌មានដែលបានចុះបានដឹងផង កុំចេះតែផុស និងបង្ខូចកិត្តិយសអ្នកដ៏ទៃដោយមិនស្តាប់ហេតុផលម្ខាងៗអោយច្បាស់សិន មានអ្វីចម្ងល់អ្វីសូមមកសួរខ្ញុំផ្ទាល់បាន ..:pray::pray:”។

បើទោះជាការបកស្រាយរបស់នាង នៅមិនទាន់ពន្យល់អោយសុីជម្រៅជុំវិញការចោទប្រកាន់ថានាងយកលុយដែលប្រមូលបានរាប់ពាន់ដុល្លារដែលរៃបាន ដោយមិនយកទៅកសាងសាលា តែក៍ជួយលាងជម្រះមន្ទិលដែលបានផ្ទុះឡើងមួយភាគធំផងដែរ។ យ៉ាងណាមិញមានការទម្លាយថា ហេតុផលដែលថវិកាជំនួយដែលនាងប្រមូលបាន មិនទាន់ត្រូវបានយកទៅបង្ហើយក្នុងការសង់សាលស គឺដោយសារតែអ្មកកាន់មូលនិធិក្នុងគម្រោងមួយនេះ យកថវិកាទៅប្រើខុសគម្រោង ហើយកំពុងតម្រូវអោយស្វះស្វែងយកមកដោះស្រាយ។ ប្រភពនោះបន្តថា រំដួលលិចទឹកនៅទុកមុខអោយក្រុមការងារ ទើបនាងសុខចិត្តមិនបកស្រាយសុំជម្រៅ ហើយសុខចិត្តរងការចោទប្រកាន់ម្នាក់ឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here