Guinness ទទួលស្គាល់ក្រមាជាង១ពាន់ម៉ែត្រ របស់កម្ពុជា

0

នៅទីបំផុត កម្ពុជាបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោកបានដូចការគ្រោងទុកហើយ បន្ទាប់ពីស្ថាប័ន Guinness world Records បានចុះមកវិនិច្ឆ័យ ក្នុងពិធីវាស់វែង និងពិនិត្យក្រមាខ្មែរ កាលពីព្រឹកថ្ងៃទី១ កក្កដា ហើយបានទទួលស្គាល់ថាជាក្រមាវែងជាងគេ លើពិភពលោក។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក បានអះអាងថា ថ្ងៃនេះគឺជាមោទនភាពដ៏ធំរបស់កម្ពុជា ដែលសម្រេចបានការត្បាញក្រមាវែងជាងគេលើពីភពលោកដោយឈរលើទស្សនះខ្មែរធ្វើបាន។ លោកបញ្ជាក់ថា អ្វីដែលយើងសម្រេចបានក្នុងរយៈពេលជាង៥ខែនេះគឺទទួលបានក្រមាលើសពីក្រមាវែងជាងគេ ដោយហេតុថា ក្រមាមួយសសៃៗមានអ្នកចូលរួមច្រើនត្បាញច្រើន ដែលបង្ហាញពីទឹកចិត្តសាមគ្គី។លោកបានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានថ្លែងថា នេះជាការសម្រេចបាននូវក្រមាវែងជាងគេលើពិភពលោកផងដែរ ដែលការសម្រេចនេះគឺជាការសម្រេចបាននូវភាពជោគជ័យថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា។

នៅក្នុងពិធីទទួលស្គាល់ក្រមាវែងជាងគេរបស់កម្ពុជានោះ មានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន សិល្បករ សិល្បការរិនី កីឡាករ កីឡាករិនី ព្រមទាំងមហាជន យ៉ាងច្រើនកុះករ។ ក្រមានេះក៍មានការចូលរួមត្បាញដោយ សម្តេចព្រះមហាក្សត្រីយានី ព្រះវរាជបិតាជាតិខ្មែរដែលបានប្រទាញសរសៃអំបោះពីការត្បាញដំបូងគេ ដែលធ្វើអោយសសៃអំបោះនីមួយៗគឺមានអត្ថន័យយ៉ាងខ្លាំង។ នេះគឺជាជោគជ័យថ្មីមួយដែលកម្ពុជាធ្វើបាន ក្នុងកំណត់ត្រា Guinness world Records ដែលមិនខុសពីផ្សព្វផ្សាយអោយពិភពកាន់តែស្គាល់ពីស្នាដៃរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here