ស្ដាប់ការបកស្រាយពី លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយការប្រគំតន្ត្រីនៅកូរ៉េ

0

 តាំងពីកើតរឿងចម្រូងចម្រាស់កក្រើកហ្វេសប៑ុកជុំវិញបុរសមួយក្រុមថតបង្ហោះពីសកម្មភាពសិល្បករ អមដោយការជេរប្រមាថពូជខ្មែរ និងដៀលអ្នកសិល្បៈ ធ្វើឲ្យផ្ទុះប្រតិកម្មពេញស្រទាប់មហាជននោះ គេមិនទាន់ឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវភាគីម្ខាងទៀតកាត់តវីដេអូ ហើយចោទថាមានបំណងចង់ប្រើអំពើហិង្សានៅព្រលានអុីនឆន ប្រទេសកូរ៉េ ចេញប្រតិកម្ម ឬ បកស្រាយនោះទេ។ ទើបតែព្រឹកថ្ងៃទី១៧ កញ្ញា មុននេះប៉ុណ្ណោះ ដែល លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារបកស្រាយ ស្របគ្នាដែលការប្រគំតន្ត្រីបញ្ចប់យ៉ាងជោគជ័យនៅកូរ៉េ។

លោកបានសរសេរជាសាធារណៈថា”រឿងពិតកើតឡើងនៅកូរ៉េ      នៅប្រលានអុីនឆន ប្រទេសកូរ៉េទេ ដែលជាការព្យាយាមថតលើកទី2របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាលេស៊ីហើយ  ម៉្យាងទៀតដោយសារទីនោះយើងកំពុងឈរនៅកន្លែងអន្តោប្រវេស គឺកន្លែងដែលហាមឃាត់ការថតគ្រប់រូបភាព ។  បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញាតិអាចមានទោសដល់ជាប់គុក ហើយជាប់blak list ជាពិសេសកន្លែងអន្តោប្រវេសទៀត  ក្រុមសិល្បៈព្យាយាមសម្រមសម្រួល អោយបញ្ចប់តែក្រុមបងប្អូនកាន់តែទាញកាមេរាថតច្រើនឡើង ព្រោះកាថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាកាថតតិះដៀលប្រមាថ”។

បន្ថែមពីការបង្ហោះ ក្នុងកិច្ចសម្ភាសន៍បន្ថែមពីលើការបង្ហោះ លោកហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលស្ថិតក្នុងហេតុការណ៍នោះ បញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូបានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថត ដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ា គ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចចារគ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ា ស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំអោយបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំអោយលូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះ ក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់។ លោកហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាននោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះ បំប៉ោងស្ថានការណ៍ហើយស្រាប់តែពេលចរចារអោយលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍អោយកាន់តែមើលទៅធ្ងន់ធ្ងរ។  លោកទទួលស្គាល់ចំពោះកំហុសរបស់ក្រុមអ្នករួមដំណើរដែលសាងកំហុសឆ្គងនៅព្រលានយន្តហោះនៅក្នុងប្រទេសម៉ាឡេសុី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើអោយក្រុមរបស់លោកដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច  ហើយស្រាប់តែថតវីដេអូយកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើអោយគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្មកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។ ម្យ៉ាងសំលេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើកសំលេងឮៗ បង្កការប៉ះពាល់ នៅកន្លែងរង់ចាំនោះដែរ។ លោកបន្តថា បើមានអ្នកដំណើរ ឬ អ្នកបម្រើការនៅក្នុងព្រលាននៅម៉ាឡេសុីណាម្នាក់ មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថាវាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាសគឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយកនៅពេលឃើញវីដេអូបង្ហោះឡើង អមដោយការប្រមាថ។ លោកថាគ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬ គ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះ វាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និងចង់បំប៉ោងស្ថានការណ៍អោយធ្ងន់ ទើបមើលទៅកាន់តែអាក្រក់។ លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សាដូចការកាត់ត និងបង្ខូចឈ្មោះក្នុងវីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃស្របពេលលោកឧកញ៉ាហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជាសកម្មភាពចង់ប្រើហិង្សា ការពិតមិនមែនទេ។ យ៉ាងណាមិញលោកថា សម្រាប់លទ្ធផលពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកអោយមេធាវីបន្តនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here