ឈួន សុវណ្ណឆៃ សម្រុកចេញMV បទភ្ជុំ

0

បើទោះជាមិនច្រៀងប្រចាំផលិតកម្មណាមួយដូចមុន តែតារាចម្រៀងល្បីឈ្មោះ អ្នកនាង ឈួន សុវណ្ណឆៃ នៅតែបន្តបញ្ចេញបទចម្រៀងជាហូរហែរមិនថាបទមនោសញ្ចេតនា ឬ បទត្រូវនឹងរដូវកាលនោះទេ។ ជាក់ស្ដែងនៅអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំនេះ អ្នកនាងត្រូវគេឃើញបញ្ចេញបទភ្ជុំមួយចំនួន ដោយសម្រុកចេញថតMV យ៉ាងសស្រាក់សស្រាំផង ធ្វើឲ្យមានការចាប់អារម្មណ៍។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា អ្នកនាងមិនទទួលច្រៀងប្រចាំផលិតកម្មណាមួយនោះទេ ដោយសារមិនមានពេលផ្ដល់ឲ្យផលិតកម្មគ្រប់គ្រាន់ ប៉ុន្តែអ្នកនាងនៅតែបន្តផលិតបទចម្រៀង ដោយការផលិតមួយបទៗ ទាំងថតMV ផង គឺជាការចំណាយផ្ទាល់ខ្លួន។ នោះគឺដោយសារតែអ្នកនាងនៅស្រលាញ់វិស័យចម្រៀង និងបន្តចង់លើកស្ទួយវិស័យមួយនេះ បើទោះជាអ្នកនាងមានគ្រួសារ និងមានមុខជំនួញក្នុងដៃរកដកឃ្លាមិនរួចទៅហើយ។ ក្នុងអំឡុងរដូវភ្ជុំនេះ អ្នកនាងកំពុងសម្រុកចេញថតMV ដោយទើបតែបញ្ចប់សកម្មភាពថតបទ”ក្រមុំស្រុកស្រែ” ដែលមានអត្ថន័យទាក់ទងនឹងរដូវភ្ជុំ និងបន្តចេញថតបទបន្តបន្ទាប់ទៀត ដើម្បីកុំឲ្យស្ងាត់បទថ្មី ដោយMV បទ”ក្រមុំស្រុកស្រែ”នេះ គេឃើញអ្នកនាងដឹកនាំតារាៗទៅថតនៅវត្តសំរោងអណ្ដែត និងដល់ខេត្តកំពង់ស្ពឺ។

អ្នកនាងមិនមានគោលបំណងប្រកួតប្រជែងទីផ្សារក្នុងការផលិតចម្រៀងនោះទេសម្រាប់ការចំណាយទាំងនេះ ពោលគឺគ្រាន់តែចង់ឲ្យមានស្នាដៃថ្មីៗ និងកុំឲ្យដាច់ឆ្ងាយពីសិល្បៈប៉ុណ្ណោះ។ យ៉ាងណាមិញ គ្រប់សាច់រឿងដែលអ្នកនាងផលិតឡើងក្នុងMV ក៏គិតពីគុណភាព និងខ្លឹមសារអប់រំផងដែរ ដោយមិនមែនចេះតែផលិតៗនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here