ខណៈភិន សិដាលីស និងម្ដាយកំពុងស្ថិតនៅប្រទេសអង់គ្លេស គេឃើញលោក អុិន សុភិន ចេញដំណើរទៅកាន់ប្រទេសនោះទេ ដោយគេនឹកស្មានថា ដើម្បីទៅយកប្រពន្ធ និងកូនឲ្យត្រលប់មកវិញ។ យ៉ាងណាមិញ លោកអះអាងថាឡើងទៅអង់គ្លេសទាំងយប់មិនមែនហេតុផលនោះទេ។
លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្សនិយាយថា លោកចេញទៅអង់គ្លេសជួនគ្នានឹងភរិយា ព្រមទាំងកូនស្រីស្ថិតនៅទីនោះ មិនមែនដើម្បីឡលងទៅយកអ្នកទាំងពីរឲ្យមកជាមួយគ្នានោះទេ ពោលគឺដោយសារតែហេតុផលផ្សេងប៉ុណ្ណោះ។ លោកថាចេញទៅអង់គ្លេស កាលពីយប់ថ្ងៃទី១៦ កញ្ញា គឺទៅប្រជុំការងារ ប៉ុន្តែដោយសារតែភរិយា និងភិន សុដាលីស ស្ថិតនៅទីនោះស្រាប់ ទើបលោកទៅដល់៥ថ្ងៃ ដើម្បីនៅលេងជុំគ្នាផង។ លោកថ្លែងប្រាប់តាមឆាតថា”ខ្ញុំទៅអង់គ្លេស ក៏មិនពិតមែនដើម្បីទៅដើរលេងជាមួយប្រពន្ធកូន ឬ ទៅយកពួកគាត់មកវិញទេ គឺទៅប្រជុំការងារផ្នែកក្រុមហ៑ុនខ្ញុំ ហើយក៏ឆ្លៀតដើរលេងជុំគ្នាជាមួយពួកគាត់ប៉ុន្មានថ្ងៃទៅ”។
ក្រោយបញ្ចប់ការប្រជុំ លោកនឹងឡើងមកកម្ពុជាវិញមុន នៅថ្ងៃសុក្រទី២០ កញ្ញា នេះ ដើម្បីរៀបចំបន្តដំណើរចេញទៅប្រជុំនៅប្រទេសរុស្សុីទៀត ជាមួយកូនចិញ្ចឹមរបស់លោក គឺលោក ប៉ែន តុលា ដែលជាអតីតគូដណ្ដឹងរបស់ភិន សុដាលីសនោះ។ លោកមិនច្បាស់ថា ភរិយា និង ភិន សុដាលីស នឹងត្រលប់មកវិញនៅថ្ងៃនោះទេ ដោយសារតែអ្នកទាំងពីរទៅអង់គ្លេសដើម្បីទៅលេងកូនប្រុសលោកដែលរៀននៅទីនោះ និងចង់ស្វែងរកឱកាសឲ្យភិន សុដាលីស សិក្សាផ្នែកអ្វីមួយ ដែលមិនប៉ះពាល់ការងារសម្ដែង នៅស្រុកខ្មែរផង។