ទម្លាយមុខមាត់កូនប្រុសនាយចយ ក្រោយការមាក់ងាយ មុនសម្រាល

0

 

អត្ថបទ៖ វង សច្ចៈវិជ្ជា

ក្រោយពីនាយ ចយ​ បានរៀបការជាមួយប្រពន្ធដ៏ស្រស់ស្អាតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលនេះ នាយ និងភរិយាទើបតែទទួលបានចំណងដៃកូនប្រុសម្នាក់ ខណៈដែលមានការចោទសួរតាំងពីពេលមិនទាន់ប្រសូត្រ ថាកាត់មុខមករកលោកឬអត់។ អ្នកលេងក្នុងសង្គមហ្វេសប៑ុក សម្ដែងអារម្មណ៍សាទរ បន្ទាប់ពីមុខមាត់កូនលោក ត្រូវគេមើលឃើញថាមិនកាត់ដូចលោក គឺកាត់ទៅរកភរិយាលោកដែលស្រស់ស្អាតច្រើនជាង។

គួរបញ្ចក់ផងដែរថាមុនពេលសម្រាល ប្រពន្ធនាយ ចយក៏ធ្លាប់អន់ចិត្តនឹងអ្នកធ្លាប់ឌឺដងអំពីមុខកូនរបស់ខ្លួន ដោយបានសរសេរបង្ហោះថា«ទោះប្តីខ្ញុំមុខមាត់មិនស្អាត់សង្ហាដូចគេ ទ្រព្យសម្បត្តិ របស់ប្រេនៗ មិនមានដូចគេមែន តែអត្តចរិត ទឹកចិត្តរបស់គាត់ល្អជាងអ្នកមុខមាត់ស្អាតសង្ហា មានរបស់ប្រេនៗ មានទ្រព្យសម្បត្តិ មួយចំនួនទៅទៀត )(ដូចនិយាយចឹងមិនមែននាងខ្ញុំអួតទេតែនាក់ខ្លះមិនបានមួយចំណិតប្តីរបស់ខ្ញុំផង»។ ជាមួយនឹងការទទួលបានកូនប្រុស ដែលមានមុខមាត់ស្អាតបាត មិនដូចការមាក់ងាយរបស់មនុស្សមួយចំនួនកន្លងមក ហាក់ធ្វើអោយប្ដីប្រពន្ធមួយគូនេះ សប្បាយចិត្ត ក្នុងពេលដែលមនុស្សជាច្រើនក៏លាន់មាត់សរសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here