តារាល្បីៗមកពី «ក្រុមគ្រួសារតារាកម្ពុជា» រំលេចឈុត «សម័យលង្វែក» កក្រើកហាងមួយ

0

តារាល្បីៗ មកពី «ក្រុមគ្រួសារតារាកម្ពុជា» ជាច្រើនដួង បានរៀបចំសម្រិតសម្រាំងតុបតែងខ្លួន យ៉ាងស្រស់ស្អាត និង​បានបង្ហាញសម្លៀកបំពាក់ខ្មែរ ​សម័យលង្វែក ក្នុងឱកាសចូលរួម បើកសម្ពោធហាងកា​ហ្វេដ៏ល្បីឈ្មោះ នៅប្រទេសថៃ «Inthanin» នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ​តាមបណ្ដោយផ្លូវប៉ាស្ទ័រ ខាងជើងផ្សារបឹងកេងកង​ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

នៅក្នុងកម្មវិធីទាំងមូល គេសង្កេតឃើញថា តារាល្បីៗរបស់ប្រទេសកម្ពុជា បានរៀបចំតែតុបតែខ្លួន យ៉ាងស្រស់ស្អាត ជាសម្លៀកបំពាក់ប្រពៃណី​ខ្មែរ ពោលគឺបានឆ្លុះបញ្ចាំង ពីរបៀបរបបរស់នៅ ក្នុងសម័យលង្វែក ដោយតារានីមួយៗ បានសម្ដែងនូវក្ដីរំភើបរីករាយ​យ៉ាងខ្លាំង ពេលដែលខ្លួនបានគ្រងឈុត​នេះ ខណៈដែលសម្លៀកបំពាក់ទាំងអស់ ត្រូវបានផ្ដល់ជូន និងសម្រិតសម្រាំងយ៉ាងពិសេសពីសាស្ត្រាចារ្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ជាមួយគ្នានេះ ស្ទើរតែមិននឹកស្មានដល់ដែលហាងថ្មី ទើបតែរំលេចឡើង ស្រាប់តែបង្កើតគោលគំនិតឲ្យតារាខ្មែរ និងតារាមកពីប្រទេសថៃ គ្រងឈុតសម្លៀកបំពាក់ តាមលំអានប្រពៃណីជាតិរាងៗខ្លួន តាមសម័យកាល។ ​កម្មវិធីពេញមួយព្រឹកនេះ បានធ្វើឲ្យមហាជនដែលជិះឡានម៉ូតូកាត់នោះ ងាកមើលច្រើនកុះករ រឹតតែញាំងឲ្យទាក់ទាញ ស្របពេលឃើញមានតារាជាច្រើននាក់ មកផ្តុំគ្នាយ៉ាងណែនពេញផ្ទៃហាង។ ​

សូមបញ្ជាក់ថា ហាងកាហ្វេ «Inthanin» បានបើក​ដំបូង កាលពី១២ឆ្នាំមុន ហើយរហូតមកដល់ពេលនេះ មានចំនួនជាង៥០០សាខា នៅក្នុងប្រទេសថៃ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Bangchak Corportion Plc និងក្រុមហ៊ុន Bangchak Retail បានត្រៀមខ្លួនរួចរាល់ ដើម្បីពាំនាំម៉ាក «អ៊ីនថៈនីន» កាហ្វេដែលមានគុណភាពខ្ពស់ របស់ប្រទេសថៃ ចូលទៅក្នុងទីផ្សារពិភពលោក ដោយចាប់ផ្ដើមពីប្រទេសជិតខាង និងមានអត្រារីកលូតលាស់នៃសេដ្ឋកិច្ច ដោយមានគម្រោងពង្រីកសាខា នៅក្នុងប្រទេសកម្ពុជា ឲ្យបានប្រមាណ១០០សាខា ក្នុងពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here