មិនសរសើរមិនបាន ពេលដឹងពីទំនាក់ទំនង លោក សុះ ម៉ាច និងចៅស្រីសម្ដេចជាសុីម

0
អត្ថបទ៖ រុន ណាកូ
គ្មានអ្នកណាមិនដឹងនោះទេ ថាលោក សុះ ម៉ាច បានដាច់ស្រេចជាមួយភរិយាដើម គឺកូនស្រីសម្ដេចធម្មពោធិសាលជាសុីម ដោយបន្សល់ទុកនូវកូនស្រីម្នាក់ជាចំណងដៃ រស់នៅជាមួយអតីតភរិយា។ អ្វីដែលមហាជនកោតសរសើរ គឺលោក និង កូនស្រីអតីតភរិយានៅតែមានទំនាក់ទំនងគ្នាស្អិតរមួត ដែលមានន័យថា បើទោះជាលោកមានគ្រួសារក្រោយមួយសំបុកហើយ ក៏លោក និងកូនស្រី នៅតែល្អមិនដាច់ទំបាក់ទំនង និងនៅរាប់អានជាមួយអតីតភរិយា ខុសពីគ្រួសារបែកបាក់ភាគច្រើន។

លោក សុះ ម៉ាច ត្រូវគេឃើញកូនស្រីដែលជាចៅបង្កើតរបស់សម្ដេចធម្មពោធិសាលជាសុីម ជូនផ្កាមួយបាច់ជាប្រាក់ដុល្លា ជាការគោរពចំពោះលោកជាឳពុកនោះផង កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ មុននេះ។ លោកបានបង្ហោះក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនទៀតថា “ក្នុងនាមជាឪពុកសប្បាយចិត្តបំផុត នៅពេលកូនមានសេចក្តីសុខ កូនមានអ្វីៗគ្រប់យ៉ាងខុសពីនៅជាមួយឪពុក ដែលមិនសូវសម្បូរធនធាន។ សេចក្ដីស្រលាញ់មិនចង់អោយកូនឃ្លាតឆ្ងាយឡើយ គឺចង់រស់នៅជួបជុំ តែធ្វើម្តេចបើវាសនាចា៎រមកអោយយើងបែបនេះ កូននៅជាមួយម្តាយកូនក៏នៅតែជាកូនដដែល សំខាន់យើងនៅតែមានពេលវេលាជួបគ្នា។ ខ្ញុំសូមអរគុណអតីតភរិយា បងប្អូនដែលជាបុត្រាបុត្រី និងចៅៗជាក្រុមគ្រួសាររបស់សម្តេចធម្មពោធិសាល( ជាសុីម)ដែលបានស្រលាញ់ និងចិញ្ចឹមបីបាច់ថែរក្សាផ្គត់ផ្គង់ដល់កូនស្រីខ្ញុំជំនួសរូបខ្ញុំ “។

ជាមួយនឹងការបង្ហោះនេះគេនៅតែមើលឃើញថាលោក សុះ ម៉ាច នៅតែមានទំនាក់ទំនងគ្នាល្អជាមួយកូនស្រី ខណៈដែលកូនស្រីក៏នៅគោរពលោកជាឳពុកដោយអ្នកទាំងពីចេញចូលឡើងចុះគ្នាប្រកបដោយភាពកក់ក្ដៅ បើទោះថាលោករៀបការមានប្រពន្ធកូនក្រោយហើយក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here