សោភា​ ទេពី​ លេងមួយទំហឹងហើយពេលនេះក្នុងវិស័យសិល្បៈ គ្រប់ជំនាញតែម្តង

0

 

អត្ថបទ៖ វង សច្ចៈវិជ្ជា

បងប្អូនអ្នកស្នេហាវិស័យសិល្បៈផ្នែកចម្រៀងជាពិសេសយុវ័យសម័យបច្ចុប្បន្នប្រាកដជាស្គាល់តារាចម្រៀងស្រីវ័យក្មេងសាច់សរត្រលុកត្រលុនគួឲ្យខ្នាញ់ កញ្ញាសោភា​ ទេពី​ ហើយ។ នាងគឺជាតារាចម្រៀងដ៍មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនពីស្រទាប់យុវ័យក្នុងបទមនោសញ្ជាទនាយ៉ាងពិរោះ​ និងបទបែបរ៉េប​ បទបុរាណ​ គ្រប់សម័យកាលគឺរូបនាងអាចបកស្រាយបានទាំងអស់។ អ្វីដែលប្លែកទៅទៀត គឺកំពុងវិវត្ហន៍ខ្លួន ជាឌីជេដ៏ជំនាញម្នាក់នាពេលនេះ។

ភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាចម្រៀង កញ្ញា សោភា ទេពី បានចាប់យកអាជីពមួយទៀតគឺ Dj remix បទចម្រៀងតាមក្លឹបកំសាន្តធំៗដោយធ្វើអោយមានការសរសើរពីទេពកោស្យរបស់នាង មិនដាច់ពីមាត់។ បើតាមសម្តីរបស់កញ្ញា​ សោភា​ ទេពី​ ផ្ទាល់ បានប្រាប់អ្នកសារពត៍មានយើងថា​ កញ្ញាមិនទាន់ចេះច្បាស់១០០%នៅឡើយទេ តែកំពុងតែរៀនបន្ថែមនៅពេលយប់ក្នុងកន្លែងកំសាន្តមួយកន្លែង​។ រូបនាងរំពឹងថាអាជីពជា​ថ្មីជាDjរបស់នាងនឹងជោគជ័យមួយទៀតក្នុងពេលខាងមុខ បន្ទាប់ពីហាត់រៀនចេះស្ទាត់។ នាងក៏សង្ឃឹមថានឹងមានទីផ្សារ បន្ថែមពីលើការច្រៀងរាំ ដែលកំពុងតែមមាញឹកនាពេលនេះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here