ក្រោយពីបានធូរស្បើយពីជម្ងឺ ចូចូ ឆក់់បាន៣រឿងក្នុងទីផ្សារសម្ដែង

0

 

អត្ថបទ៖ រុន ណាកូ

បន្ទាប់ពីបានធូស្រាលពីជម្ងឺតារាសម្តែងភេទទីបី កញ្ញាចូចូ ពេលនេះត្រូវបានស្ថានីយ៍ទូរទស្សន៍ និងផលិតករហៅកញ្ញាឲ្យសម្តែងច្រើនឡើងវិញ។ កញ្ញាបានទាំងសម្រេចច្រានចោល ព្រោះតែរឿងមួយចំនួនថតជាន់ពេលគ្នា ដែលមិនអាចទទួលបាននោះផង។

នៅលើកញ្ចក់ទូរទស្សន៍ ពេលនេះគេឃើញមានរឿងចំនួន២ ដែលចូចូបានសម្តែង ដោយមួយរឿងចាក់ផ្សាយក្នុងស្ថានីយ៍ក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងមួយរឿងទៀត គឺទូរទស្សន៍ETV កំពុងចាក់ផ្សាយ ដោយរឿងទាំងពីរធ្វើឲ្យមានការចាប់អារម្មណ៍ពីកញ្ញាមិនអន់ទេ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍គឺ ថ្មីៗនេះកញ្ញាក៏ត្រូវបានផលិតកម្មអាណិត ហើយគ្រាន់តែឃើញសុខភាពរបស់កញ្ញាបានធូស្រាលជាងមុន ក៏ហៅថតរឿងថ្មីដល់ទៅ៣រឿងព្រមៗគ្នាតែម្ដង។ ភាពយន្តទាំង៣នោះ មានទាំងរឿងខ្នាតធំ និងរឿងភាគក្នុងទូរទស្សន៍។ តារាភេទទីរូបនេះបន្តថា ទោះជាខ្លួនកំពុងមានជម្ងឺនិង រវល់ក្នុងការសម្តែងយ៉ាងណា ក៏នាងតែងតែបង្ហាញមុខក្នុងការងារជួយដល់សង្គមជាមួយក្រុមគ្រួសារតារាកម្ពុជា ជារឿយៗ។

ចូចូ បាននិយាយថាជម្ងឺរបស់នាងបានធូរស្រាលមកដល់រាល់ថ្ងៃនេះ គឺដោយសារតែបងប្អូនសិល្បៈ និងសប្បុរសជនបរិច្ចាគជាថវិការផ្ទាល់ខ្លួនជួយដល់ជីវិត ទើបធ្វើឲ្យនាងមកដល់ចំនុចនេះ។ ចូចូរំភើបខ្លាំងនៅពេលឃើញតារាសិល្បៈ និងសប្បុរសជនចេះជួយនាងក្នុងគ្រាទាល់ក្រលំបាកយ៉ាងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here