មកស្គាល់មុខ តារាៗរបស់គ្រួសារតារាកម្ពុជា ដែលប្រកាសចូលរួមបិទមហោស្រពខ្នាតខ្លី

0

យោងតាមការបញ្ជាក់របស់ស្ថាបនិកគ្រួសារតារាកម្ពុជា សិល្បករសិល្បការិនីមិនតិចជាង៣០រូបនោះទេ នឹងបង្ហាញខ្លួនចូលរួមក្នុងពិធីបិទមហោស្រពភាពយន្តខ្នាតខ្លី នៅសាលមហោស្រពចតុមុខ។ នេះជាការចូលរួមលើកកម្ពស់ដល់វិស័យផលិតភាពយន្តថ្មីៗ ក៏ដូចជាអំពាវនាវឲ្យមានការគាំទ្រការផលិតភាពយន្តរបស់ផលិតករក្មេងៗ ថ្មីៗ នៅប្រទេសកម្ពុជា។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងឲ្យដឹងថា សិល្បករសិល្បការិនីរបស់ក្រុមទាំងមូលយ៉ាងហោចជាង៣០រូប នឹងចូលរួមរំលេចព្រឹត្តិការណ៍ថ្ងៃបិទមហោស្រពភាពយន្តខ្នាតខ្លីនៅល្ងាចអាទិត្យ បន្ទាប់ពីព្រឹត្តិការន៍នេះ បានបើកការប្រកួតភាពយន្ត និងដាក់បង្ហាញភាពយន្តតាំងពីថ្ងៃទី៥ កញ្ញា ដោយមានអ្នកចូលទស្សនាជាហូរហែរ។ ការចូលរួមរបស់គ្រួសារតារាកម្ពុជានៅក្នុងឆ្នាំនេះ មិនត្រឹងតែធ្វើជាភ្ញៀវកិត្តិយសអង្គុយទស្សនាការប្រគល់ពានដូចកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកម្មវិធីលើផ្នែកពិធីករ និងតារាចម្រៀងផងដែរ។ លោកថាសមាជិកគ្រួសារតារាកម្ពុជា៣រូប គឺអ្នកនាង ម៉ៅ សុីណាត ទូតសុឆន្ទៈ អ្នកនាង លី ម៉ារីណា ទូតសុឆន្ទៈ និងើោក នាង វ៉ាងសាន់ ពិធីករហង្សមាស ក៍ត្រូវកាន់តំណែងជាតារាចម្រៀង និងជាពិធីករពិធីការិនីនៅក្នុងកម្មវិធីទាំងមូលផងដែរ។ ក្នុងនោះសិល្បករផ្សេងទៀត ក៏នឹងចូលរួមជាភ្ញៀវកិត្តិយស ដើម្បីរំលេចកម្មវិធីឲ្យកាន់តែទាក់ទាញនៅថ្ងៃបញ្ចប់។

សិល្បករ ដែលប្រកាសចូលរួមក្នុងថ្ងៃបិទមហោស្រពនៅក្នុងថ្ងៃនោះរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក នាង វ៉ាងសាន់ ពិធីករ, អ្នកនាង លី ម៉ារីណា ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, អ្នកនាង ម៉ៅ សុីណាត ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, លោក រុន ណាកូ ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, កញ្ញា មុត សុវណ្ណារិទ្ធ តារាសម្តែង, លោក ម៉ែន អម្រុងរ័ត្ន ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, លោក សុិន សុធារិទ្ធ ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, កញ្ញា រំដួលលិចទឹក, លោក ឃីម រតនៈ តារាសម្តែង, កញ្ញា ព្រះអាទិត្យតូច តារាសម្តែង, អ្នកនាង ច័ន្ទ សោភ័ណ្ឌ ហៅ រ៉េត រ៉ូស តារាសម្តែង, កញ្ញា ដាវណ្ណ ជេន្នី តារាសម្តែង, លោក ដាវណ្ណ រីកគី តារាសម្តែង
, លោក វង សច្ចៈវិជ្ជា តារាសម្តែង, លោក គីម ផាន់ណាវីត តារាសម្តែង, កញ្ញា ចូចូ តារាសម្តែង, លោក សូរាប៊ី ឌីជេឆ្លាម តារាចម្រៀង-សម្តែង, អ្នកនាង ឆាយ គីមសុី តារាសម្តែង-កំប្លែង, កញ្ញា អ៑ុក ដារ៉េត តារាសម្តែង, អ្នកនាង រីយ៉ាត្រាណេ សិល្បការិនី, អ្នកនាង ឈុំភួយ តារាសម្តែង, លោក មាស សៀវប៉ាយ តារាសម្តែង, លោក ឆាលី តារាសម្តែង, លោក ឯក រ៉ាវ័ន្ត តារាសម្តែង, កញ្ញា ពេជ្រ ចរណៃ ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, លោក ឆេង វង្ស តារាក្បាចគុន, លោក វណ្ណា ឌី តារាសម្តែង, កញ្ញា ភី សម័យ ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, លោក សឹម សុវណ្ណដូឡា តារាចម្រៀង-តារាសម្តែង , លោក រ៉ា យ៉ាឌីន តារាចម្រៀង, អ្នកនាង សាង សុរិយា តារាសម្តែង លោក ច័ន្ទ ណារ័ត្ន ប្រធានក្លិបសិល្បៈ និងកញ្ញា អៃ សុគន្ធពិដោរ បេក្ខភាព Miss Global International Cambodia 2019 ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here