ចាន់សុី សុីណាវ៉ាត់ត្រា ប្រកែករឿងជិតរៀបការ

0

 

អត្ថបទ៖ រុន ណាកូ

លោក ចាន់សុី សុីណាវ៉ាតត្រា ដែលគេស្គាល់ថាជាតារាសម្តែងម្នាក់ បានធ្វើការបដិសេធចំពោះការយល់ច្រឡំថាលោកជិតចូលរោងការ ខណៈដែលរូបថត Pre-Wedding របស់លោក និងគូដណ្ដឹងត្រូវបានបង្ហោះឡើង។ លោកថាគ្រប់យ៉ាងមិនដូចពាក្យចរចាមរាមដែលគេបាននិយាយនោះទេ បើទោះជាលោកកាន់តែដូចប្ដីប្រពន្ធជាមួយគូស្នេហ៍។

តារាសម្ដែង លោក ចាន់សុី សុីណាវ៉ាត់ត្រា បញ្ជាក់ថាលោកមិនទាន់បានគិតពីថ្ងៃចូលរោងការនោះទេ លោកថាវានៅរយះពេលយូទៀត ដោយអាច៣ទៅ៤ឆ្នាំទើបលោកគិតដល់រឿងនោះ។ ហេតុផលគឺថោយសារតែលោក និងគូដណ្តឹងចង់ទុកពេលវេលារកសុីបង្កើនប្រាក់ចំណូលសិន។ ពាក់ព័ន្ធនឹងរូបថតសម្អាងការ ដែលគេចាត់ទុកថា ជារូប Pre-Wedding ទុកដសក់តាំងមុខរោង ដែលបញ្ជាក់ថា ការកំណត់ថ្ងៃការ គឺជិតកើតឡើងនោះ លោក ចាន់សុី សុីណាវ៉ាត់ត្រា បានបកស្រាយបំភ្លឺថាសូមកុំអោយមានការយល់ច្រឡំអំពីរូបថតទាំងនោះអីដ្បិតថ្មីៗនេះរូបលោកត្រូវបានម្ចាស់សំអាងការមួយកន្លែងទាក់ទងឲ្យថតឈុតមង្គលការ ហើយលោកក៏បានស្មើឲ្យយកគូដណ្តឹងរបស់លោកមកថតរួមជាមួយគ្នាប៉ុណ្ណោះ ទើបធ្វើអោយមានការយល់ច្រឡំថាលោកជិតរៀបការ ហើយចង់លាក់ជាសាធារណៈ។ លោក និងគូដណ្តឹងបាននិយាយរួចរាល់អស់ហើយថាទុកពេលអោយរឹងដៃររឹងជើងបន្តិចសិន ដោយកំពុងចាប់ដៃគ្នាបង្កើតមុខជំនួញបង្កើតប្រាក់ចំណូល មុននឹងសម្រេចចិត្តចូលរោងការផង។

គួរបញ្ជាក់ផងដែរ តារាសម្តែងរូបនេះមិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងប៉ុណ្ណោះទេ លោកក៏មានជំនាញផ្នែកធនាគារ និងបានចំណាយដើមទុកបើកអាជីវកម្មរកសុីតាមអនឡាញខ្នាតធំជាមួយនឹងគូដណ្ដឹងផង។ លោកថានឹងពង្រីកអាជីវកម្មមួយនេះអោយធំដូចការគ្រោងទុក ទើបសម្រេចរៀបការស្រួលចិត្ត។ លោកថាទោះរវល់ក្នុងការប្រកបមុខជំនួញយ៉ាងណា ក៏អាជីពដែលលោកស្រលាញ់គឺផ្នែកសម្តែងនៅតែបន្ត អោយតែខាងផលិតករផ្តល់ឱកាសអោយរូបលោក។ លោកប្រកាសនឹងខំប្រឹងសម្តែងអោយអស់ពីសមត្ថភាពមិនអោយផលិតកខកចិត្តឡើយ បើទោះជាលោកមិនទាន់មានបទពិសោធន៍ជោគជាំក្នុងអាជីពនេះ ដូចតារារៀមច្បង៕

LEAVE A REPLY

Please enter your comment!
Please enter your name here