ពិតជាស្លុតចិត្ត ពេលឃើញ វីដេអូ មុនស្លាប់របស់ វីជេអាលីយ៉ា

0

នៅពេលវេលាម៉ោងប្រមាណជា២រំលងអធាត្រ ឆ្លងចូលព្រឹកថ្ងៃទី២៨ មិថុនា តារាចម្រៀង និងជាតារាសម្ដែង កញ្ញា អាលីយ៉ា ចាប់ផ្ដើមធ្វើទុកធ្ងន់ហើយ ដោយនាងត្រូវពេទ្យដកបំពង់អ៊ុកស៊ីហ្សែនចេញ ហើយជំនួសដោយទុយោសម្រាប់ដកដង្ហើមជំនួសវិញ។ នាងត្រូវគេឃើញត្រដរខ្យល់ និងមានសភាពគួរអោយសង្វេគបំផុត ខណៈដែលប៉ុន្មានម៉ោងមុនត្រដរខ្យល់ គឺនាងមានសភាពល្អជាងនោះទេ។

នេះជាវីដេអូ ដែលអ្នកទៅឃើញនាងក្នុងដង្ហើមចុងក្រោយថតបាន មុនពេលដែលនាងបានលាចាកលោកទាំងមិននឹកស្មានដល់។ យ៉ាងណាមិញ នាងបានត្អូញត្អែរថា ដោយសារតែនាងមិនមែនជាជាអ្នកជំងឺដែលបង់ប្រាក់ គឺភាគីខាងមន្ទីរពេទ្យមិនសូវយកចិត្តទុកដាក់ចំពោះនាងទេ ដោយនាងប្រាប់អោយតែមានអ្នកឡើងចុះទៅសួរទុក្ខនាងច្រើន គឺខាងពេទ្យស្ដីបន្ទោសអោយនាង និងជួនកាលបានរុញនាងទៅកន្លែងគៀនជញ្ជាំាង ជាដើម។ នាងរមែងបង្ហោះ និងថ្ងូរសុំបន្ទប់មួយផ្ទាល់ខ្លួន ដោយអះអាងថានាងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ គឺនាងធ្វើអ្វីក៏ខុស ហើយគ្រាន់តែនាងនិយាយឆ្លើយឆ្លងជាមួយអ្នកមកសួរសុខទុក្ខយូរក៏ទើសជាដើម។ មកទល់ម៉ោងនេះ សពរបស់នាងត្រូវគេតម្កល់ធ្វើបុណ្យនៅវត្តទួលម្ដុំCTN ដោយមិនមានសាច់ញាតិច្រើនទេ មកចូលរួម ខណៈដែលពិធីបុណ្យសពរបស់នាងក៏ស្ងប់ស្ងាត់ មិនខុសពីសពអាណាថាដែលរំពឹងតែសប្បុរសជនចូលរួម។

ខាងក្រោមនេះជាវីដេអូចុងក្រោយ មុនពេលនាងស្លាប់យ៉ាងអាណោចអធ័មនៅក្នុងមន្ទីរពេទ្យ៖

LEAVE A REPLY

Please enter your comment!
Please enter your name here