វុទ្ធ សុគន្ធា បដិសេធសំណើរនៅអូស្រ្តាលី

0

ជាមួយនឹងការគាំទ្រក្នុងការសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីលើកនេះ តារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា បានទទួលស្គាល់ថា កញ្ញាត្រូវបានស្ពុនស័រស្នើឲ្យពន្យារពេលសម្ដែង ប៉ុន្តែផ្ទុយពីតារាភាគច្រើនដែលបន់ឲ្យតែមានការស្នើឲ្យពន្យារពេលគឺចាំតែទទួលនោះ នាងបែរជាច្រានទៅវិញ។ កញ្ញាថាខ្លួនមានភារៈក្នុងស្រុក គឺមិនអាចបន្តការសម្ដែងលើសពី១ខែនៅអូស្ត្រាលី និងកន្លះខែនៅញូហ្សេឡិននោះទេ ដោយសារតែនាងគ្មានជម្រើស។

មិនចាញ់ លោក អេឡិច ចាន់ត្រា លោក សៅ ឧត្តម និងកញ្ញា ព្រះកាយច័ន្ទ ដែលជាតារាល្បី មានការលើកឡើងថា កញ្ញា វុទ្ធ សុគន្ធា ក៍លេចធ្លោក្នុងគម្រោងទៅសម្ដែងនៅអូស្ត្រាលីលើកនេះ មិនចាញ់ផងដែរ។ តាំងពីនាងបង្ហាញខ្លួននៅលើទឹកដីសំបូរដោយកុងហ្គូរ៉ូ នាងរមែងបង្ហោះរូបភាពច្រៀងរាំនៅតាមផ្ទះរបស់បងប្អូនខ្មែរ ដែលរៀបចំពិធីទទួលនាង ដោយនាងមានមុខមិនអន់ជាងតារារួមក្រុមនោះទេ ខណៈដែលក្នុងឱកាសខ្លះនាងទទួលបានការអញ្ជើញពីសំណាក់អ្នកគាំទ្រចង់ច្រើនជាងមិត្តរួមក្រុមផង។ នាងក៏ត្រូវគេអះអាងថាត្រូវបានប្អូនខ្មែរ និងអ្នកធានាទទូចឲ្យបន្តការច្រៀងនោះផង ប៉ុន្តែនាងមិនអាចបន្តបានដោយសារតែការងារក្នុងស្រុក។

កញ្ញា វុទ្ធ សុគន្ធា ទទួលស្គាល់ថាការបង្ហាញខ្លួនមកច្រៀងលើកនេះ ទទួលបានការគាំទ្រខ្លាំងជាងមុនច្រើន បើធៀបនឹងពេលដែលនាងចេញច្រៀងក្នុងប្រទេសអូស្ត្រាលីកន្លងមក។ ក្នុងនោះសម្រាប់ឱកាសដើរកម្សាន្ត ក៍ត្រូវបានបងធម៌ៗដែលស្រលាញ់រាប់អាននាងរស់នៅទីនោះ ជូននាងដើរបានច្រើនជាងមុនផងដែរ ដោយនាងយល់ថាដំណើរលើកនេះ គឺការរាក់ទាក់ពីបងប្អូនខ្មែរ គឺកក់ក្ដៅ។ យ៉ាងណាមិញនាងមិនទាន់ប្រកាន់ថាបានទៅច្រៀងនៅប្រទេសញូហ្សេឡិន តបតាមការអញ្ជើញរបស់ស្ពុនស័រនៅឡើយទេ ដោយសារតែបញ្ហាទិដ្ឋាការនៅញូហ្សេឡិនមិនទាន់ធ្លាក់។ នាងអាចត្រលប់មកស្រុកសិន ទើបឡើងទៅវិញ ឬ អាចបន្តទៅញូហ្សេឡិនតែម្ដង បើគ្មានបញ្ហា ដោយរង់ចាំមើលភាពជាក់ស្ដែង។ ក្នុងនោះកញ្ញា ក៍មិនអាចបន្តពេលវេលាច្រៀងលើសពូថ្ងៃទី៥ កញ្ញា ខាងមុខបានដែរ ដោយសារតែការងារក្នុងស្រុកក៏ជាប់កុងត្រា មិនអាចលើកបាន។ នាងថាខ្លួនត្រូវសម្ដែង១ខែនៅអូស្រ្តាលី និង កន្លះខែនៅញូហ្សេឡិន ដោយនាងនឹងបំពេញបានតែក្នុងរយៈពេលដែលបានព្រមព្រៀងជាមួយស្ពុនស័រមុនឡើងមកប៉ុណ្ណោះ ដោយមិនអាចបង្អូសពេលបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here