មិនត្រឹមតែកីឡាករទេ សូម្បីតារាសិល្បៈ ក៏ស្ម័គ្រចិត្តទាំងភ្លៀង ដើម្បីគន្ធបុប្ផា នៅស្ដាតអូឡាំពិក

0

ការប្រកួតបាល់ទាត់កាលពីដើម្បីមូលនិធិគន្ធបុប្ផា កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៩ នៅស្ដាតអូឡាំពិក គឺមានការរំខានដោយភ្លៀងតាំងពីមុនបើកកម្មវិធីរហូតដល់ចប់។ ប៉ុន្តែគេក្រឡេកទៅមើលកម្មវិធីទាំងមូល មិនមែនតស៑ូតែកីឡាករដែលមានឈ្មោះចូលតារាងទាត់ប៉ុណ្ណោះទេ សូម្បីតែតារាសិល្បៈ ដែលស្ម័គ្រចិត្តជួយទទួលភ្ញៀវ ជួយរៀបចំកម្មវិធី ជាពិសេសគឺអ្នកជួយដង្ហែរក្បួន ក៏តស៑ូនៅកណ្ដាលភ្លៀង ដោយពោរពេញដោយទឹកចិត្តដើម្បីសង្គមផងដែរ ខណៈដែលសិល្បរភាគច្រើន គឺនៅតស៑ូកណ្ដាលភ្លៀងរហូតដល់ចប់។

ការប្រកួតដែលពោរពេញដោយតំណក់ទឹកភ្លៀងយ៉ាងជោគជ័យនោះ គេមិនសូវឃើញអ្នកទិញសំបុត្រចូលទស្សនាដូចការរំពឹងទុកប៉ុន្មានទេ ដោយសារតែភ្លៀងវាយលុកទីលានប្រកួតនៅស្ដាតអូឡាំពិក តាំងពីមុនដំណើរការ។ នៅក្នុងព្រឹត្តិការណ៍ទាំងមូលឃើញតែវត្តមានភ្ញៀវកិត្តិយសដែលចូលរួមបរិច្ចាគ និងក្រុមសិល្បករសិល្បការិនីដែលស្ម័គ្រចិត្តជួយកម្មវិធីប៉ុណ្ណោះ។ ក្នុងវេទិកាក្រោមដំបូលដែលមានតែកៅអីប៉ុន្មានជួរ គឺសម្រាប់តែភ្ញៀវ និងអ្នកឧបត្ថម្ភកម្មវិធីប៉ុណ្ណោះ ដោយក្រុមសិល្បករសិល្បការិនី បើទោះជាមិនទទួលភ្ញៀវ ហើយត្រូវអង្គុយក៏អង្គុយក្រោមដំណក់ទឹកភ្លៀង។ អ្វីដែលគេគួរសរសើរ គឺតារាសិល្បៈហែរក្បែន ដែលគេតម្រូវឲ្យហាត់សមមុនពិធី និងដង្ហែរក្បួនប្រណាំងនឹងភ្លៀង ខណៈដែលពួកគេម្នាក់ៗគឺសុទ្ធតែជាតារាអាជីព ហើយតស៑ូទទឹកខ្លួនជោគតាំងពីថ្ងៃម៉ោង២ នៅបន្តជាមួយកម្មវិធីរហូតដល់ចប់ ទាំងសំលៀកបំពាក់សើមជោគគ្មានសល់។ សិល្បករភាគច្រើនត្រូវគេឃើញឈរចាត់ចែងការងារលែងគិតពីភ្លៀង ប៉ុន្តែម្នាក់ៗ បែរជាសប្បាយរីករាយ និងបង្ហាញស្នាមញញឹមលើកទឹកចិត្តដល់កីឡាករកម្ពុជា រហូតដល់ចប់ពិធីជប់លៀងអបអរកីឡាករម៉ោងប្រមាណជា១២យប់ បើទោះជាការបង្ហាញខ្លួនរបស់ពួកគេ ក្រៅពីមិនបានប្រាក់កម្រៃ គឺត្រូវចំណាយការរ៉ាប់រ៉ងផ្ទាល់ខ្លួនមួយចំនួន។ ការលះបង់របស់សិល្បករសិល្បការិនីខ្មែរទាំងនេះ គឺជាគំរួមួយ ដែលមិនអាចកាត់ថ្លៃបាន
ជាពិសេសសម្រាប់វត្តមានសិល្បករដែលមិនមែនជាក្រុមការងាររបស់មហាហង្ស ដែលជាអ្នករៀបចំកម្មវិធីនោះ។

លោក អូន ឧស្សាហ៍ តំណាងអ្នករៀបចំកម្មវិធី បានគូសបញ្ជាក់ថា វត្តមានច្រូងច្រាងរបស់សិល្បករសិល្បការិនីខ្មែរកាលពីថ្ងៃប្រកួតបាល់ទាត់នោះ គឺទឹកចិត្តដ៏ប្រសើរដើម្បីមូលនិធិគន្ធបុប្ផា។ អ្វីដែលលោកមិនសរសើរមិនបាន គឺការចូលរួមយ៉ាងសកម្មរបស់ក្រុមសិល្បៈរបស់គ្រួសារតារាកម្ពុជា ដែលមិនមែនជាតារាក្នុងក្រុមមហាហង្ស និងមិនមែនជាសិល្បករក្នុងក្រុមរៀបចំកម្មវិធីរបស់មហាហង្ស ប៉ុន្តែមានការលះបង់ទាំងភ្លៀង ហើយនៅជួយកម្មវិធីមិនគិតពីការលះបង់ថវិកា និងការប៉ះពាល់សុខភាព ដើម្បីឲ្យកម្មវិធីរលូនទាំងភ្លៀង។ លោកមានការអរគុណ និងកោតសរសើរប៉ុណ្ណោះ។

គួរបញ្ជាក់ថាសិល្បករសិល្បការិនី ដែលបានបង្ហាញខ្លួនជាក្រុមការងារនៅក្នុងថ្ងៃនោះ មាន២ក្រុម គឺក្រុមធ្លាប់បានសម្ដែងជាមួយផលិតកម្មមហាហង្ស ដែលជាក្រុមការងារ និងក្រុមសិល្បៈស្ម័គ្រចិត្តរបស់គ្រួសារតារាកម្ពុជា។ សិល្បករែលចូលរួមដង្ហែរក្បួននៅក្នុងថ្ងៃនោះរួមមានលោក បញ្ញា សិទ្ធិ តារាចម្រៀង, លោក សុិន សុធារិទ្ធ តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែង, កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង, លោក ឆាលី តារាសម្ដែង, លោក វង សច្ចៈវិជ្ជា តារាសម្ដែង, លោក រ៉ា យ៉ាឌីន តារាចម្រៀង, លោក ឆេង វង្ស តារាក្បាច់គុណ, កញ្ញា អៃ សុគន្ធពិដោរ បេក្ខភាព Miss Global Cambodia 2019, កញ្ញា កែវ រតនា តារាម៉ូដែល, លោក ឃីម រតនៈ តារាសម្ដែង, លោក ហាក់ ធៀមុន្នី ពិធីករ, អ្នកនាង សាង សុរិយា តារាសម្ដែង, កញ្ញា អ៑ុក ដារ៉េត តារាចម្រៀង, កញ្ញា មុត សុវណ្ណារិទ្ធ តារាសម្ដែង, អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង, លោក វណ្ណាឌី តារាសម្ដែង, កញ្ញា សេង រ៉ានី តារាសម្ដែង, លោក មាស សៀវប៉ាយ តារាសម្ដែង, និងតារាចាស់ក្មេងជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here