ក្រោយឈឺចាប់ខ្លាំង ប៉ុបពី និង គូស្នេហ៍ប្ដេជ្ញាមិនបែកគ្នា

0

 

អត្ថបទ៖ រុន ណាកូ

ថ្មីនេះៗតារាភេទទីបីដែលមានឈ្មោះល្បីនៅក្នុងសង្គមសិល្បៈមួយរូបគឺ កញ្ញា ប៉ុបពីដែលគេស្គាល់ថាជាតារាភេទទីបីដែលមានរូបសម្រស់ស្រស់ស្អាតទាក់ទាញអារម្មណ៍អ្នកគាំទ្រជាងគេក្នុងចំណោមតារាភេទទីក្នុងសង្គមសិល្បៈ។

មួយរយៈនេះឃើញថាតារាភេទទីរូបនេះគឺកញ្ញា ប៉ុបពី មានសន្ទុះទីផ្សារខ្លាំងមិនថា អាជីពជាពិធីការនី ការសម្តែងក្នុងខ្សែរភាពយន្តក្មុងទូរទស្សន៍ ឬ កុនខ្នាត់ធំ រឿងអប់រំនោះទេ ហើយក៏មានការចាប់អារម្មណ៍ពីម្ចាស់ក្រុមហ៑ុនស្ពត និងសំអាងការដែលក្នុងមួយរយះនេះកញ្ញាហាក់បីដូចជារវល់នឹងការងារថតសំអាងការ និង ខ្សែភាពយន្ត ហើយកញ្ញាគឺជាតារាភេទទីបីដែលមានគូរស្នេហ៍ជាមួយបុរសសង្ហាម្នាក់យ៉ាងផ្អែមល្ហែមធ្វើអោយទស្សនិកជន នឹងអ្នកគាំទ្ររបស់កញ្ញាមានការច្រណែននឹងសុភមង្គលក្តីសុខរបស់កញ្ញាខ្លាំង។ ដោយថ្មីៗនេះមានពត័មានបានចុះផ្សាយអំពីកញ្ញាថាបានបែកបាកគ្នាជាមួយនឹងគូរស្នហ៍ ប៉ុន្តែអ្នកនាងបាននិយាយរៀបរាបថាវាគ្រាន់តែជារឿងយល់ច្រឡំគ្នាតិចតួចតែប៉ុណ្ណោះដែលធ្វើអោយកញ្ញាប្រទាក់សំដីគ្នានឹងគូរស្នេហ៍ដែលធ្វើអោយ អ្នកគាំទ្ររបស់អ្នកនាងមានការភាន់ច្រឡំ តែអីឡូវកញ្ញានឹងគូរស្នហ៍បានជានានឹងគ្នាវិញហើយ កញ្ញាប៉ុបពីបាននិយាយថានឹងមិនធ្វើអោយមានរឿងបែបនេះកើតឡើងទៀតឡើយហើយកញ្ញាបាននិយាថានឹងមានគំរោងចូលរោងការជាមូយគូស្នេហ៍ឆាប់ៗនេះ ប៉ុន្តែទោះជាកញ្ញារៀបការជាមួយគូស្នេហ៍ជាស្វាមីហើយ ក៏មិនបោះចោលការងារសិល្បៈឡើយព្រោះថាជាការងារដែលកញ្ញាស្រលាញ់ហើយពេញចិត្តបំផុត។

យោងតាមការបកស្រាយរបស់កញ្ញានៅក្នុងការ live នៅថ្ងៃ២៧ ខែ សីហា វេលាម៉ោង១០:១០នាទី យប់មុិញនេះ អ្នកបាននិយាយថាសន្យានឹងគូរស្នេហ៍ថាស្រលាញ់គ្នាគ្មានថ្ងៃកែប្រែ និងផ្តល់ស្នាមញញឹមអោយគ្នា ហើយមិនធ្វើអោយការឈ្លោះប្រកែកគ្នាទៀតទេ។ កញ្ញាបានផ្តាំទៅអ្នកគាំទ្ររបស់នាងថាកុំយកការខឹងមួយឆាវមកធ្វើអោយមានការយល់នឹងច្រឡំគ្នានឹងធ្វើមានវិបដិសារីដល់ថ្ងៃក្រោយ ហើយបើមានរឿងអ្នកគ្នាតិចតួចសូមអោយចេះអធ្យាស្រ័យគ្នាទើបមានក្តីសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here