(មានវីដេអូ) ស្ដាប់សម្ដីផ្ទាល់ វីជេអាលីយ៉ា ក្នុងសភាពឈឺធ្ងន់!…

0

មកទល់ម៉ោងនេះ សភាពជំងឺរបស់វីជេអាលីយ៉ា មិនត្រឹមតែមានជំងឺរលាកសួតធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជើងទាំងសងខាងរបស់នាងក៏ខ្វិនដើរមិនបាន ហ៊ឹងត្រចៀកទាំងសងខាង និងក្រោកអង្គុយមិនបានយូរនោះដែរ ដែលធ្វើអោយនាងហូបចុកចំណីអាហារមិនសូវបាន ហើយបណ្ដាលអោយរាងកាយចុះខ្សោយ។ យ៉ាងណាមិញ បើក្រឡេកមើលស្មារតី និងការចងចាំរបស់នាងគឺល្អស្ទើរមិនដូចមនុស្សឈឺធ្ងន់នោះទេ។

គ្រប់ជំនួបក្នុងពេលទៅសួរសុខទុក្ខនាងដល់មន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ កញ្ញាអាលីយ៉ា មិនដែលមិនចាំអ្នកណាម្នាក់ដែលនាងធ្លាប់ស្គាល់នោះទេ ដោយនាងចាំទាំងឈ្មោះ និងអនុស្សាវរីយ៍ដែលធ្លាប់បានជួប និងធ្វើជាមួយគ្នានោះផង។ នាងត្រូវគេឃើញនិយាយអោយប៉ប៉ោច ហើយក៏បង្ហាញភាពរឹងមាំផ្នែកស្មារតី ធ្វើអោយអ្នកទៅសួរសុខទុក្ខចំពោះនាងកាន់តែអាណិត និងអាសូរលើសដើមផងដែរ នៅពេលនាងចង់ឆាប់ជា មិនចង់ដេកលើគ្រែ ប៉ុន្តែស្ថានភាពបែរជាក្រោកមិនរួច និងពិបាកសូម្បីការដកដង្ហើមបើគ្មានម៉ាស៊ីនអុកស៊ីហ្សែន។ អាលីយ៉ា បានរៀបរាប់ពីសភាពជំងឺរបស់ខ្លួនបានគ្រប់យ៉ាង អោយតែអ្នកសួរពីនាងអោនសួរអោយកៀកត្រចៀកនាងបន្តិច ដោយសារតែនាងហឹងត្រចៀកខុសពីពេលមិនទានឈឺ។

នាងថាខ្លួនខ្វិន ហើយអត់មានអ្នកថែ ចំណែកលុយកាក់ដែលបានបន្តិចបន្តួចពីសប្បុរសជន គឺនាងបានដេរកាបូបមួយដាក់ជាប់នឹងអាវ តែក៏ស្ថិតក្នុងការបារម្ភពីសុវត្ថិភាពផងដែរ ប្រសិនបើមានអ្នកណាមានបំណងមិនល្អចំពោះនាងក្នុងពេលដែលនាងក៏គ្មានកម្លាំងរើបំរាស់។

អាលីយ៉ាកាន់តែបង្ហាញអោយឃើញពីការគួរសង្វេគ នៅពេលដែលនាងប្រាប់ថាអត់មានមើលថែទេតាំងពីចូលសម្រាកពេទ្យ ដោយការផ្លាស់ប្ដូរខោទឹកនោម គឺជាបន្ទុករបស់បុគ្គលិកពេទ្យ និងអ្នកមកសួរសុខទុក្ខនាងម្ដងម្កាល ដែលគេអាណិតនាង។ យ៉ាងណាមិញ នាងថាបងប្អូន និងសាច់ញាតិរបស់នាងនៅតែចេញចូលមកមើលជាធម្មតា ដោយគ្រាន់តែគេមកតែមួយភ្លែតៗ ហើយក៏ទៅបាត់វិញ ដោយសារតែគេក៏មានភារៈត្រូវបំពេញការងាររៀងខ្លួននោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here