ជួយស្សែផងមិនអស់ថ្មទេ! ផលិតករ និងតារាសម្ដែង នាយឆ្មារ បាត់កូនស្រីវ័យ១ឆ្នាំកន្លះ

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក ហេង សុវណ្ណារ៉ា ដែលប្រើហ្វេសប៑ុកឈ្មោះ Nara Cam ហៅវិចិត្រស្នេហា ឬ នាយឆ្មា បានប្រកាសពីការបាត់កូនស្រីតូចនៅខេត្តសៀមរាប បន្ទាប់ពីកូនតូចនេះ ត្រូវគេដឹងថា ទើបចេញពេទ្យ។ មកទល់ពេលនេះ កូនស្រីរបស់លោក ឈ្មោះ ណៃអុី នៅមិនទាន់មានដំណឹងនោះទេ ខណៈដែលការបាត់ខ្លួន គឺដោយសារតែក្មេងតូចនេះដើរចេញពីផ្ទះ ដោយគ្មានចាស់ទុំចាប់អារម្មណ៍។

លោក ហេង សុវណ្ណារ៉ា និយាយថា កូនស្រីរបស់លោកត្រូវបានបាត់នៅវេលាម៉ោង១១ យប់ ថ្ងៃទី២០ សីហា ឆ្នាំ២០១៩ នៅផ្ទះលក់ផ្កានៅជិត សួនយក្ស ស្ថិតនៅគល់ស្ពានទឹកវិល ក្នុងឃុំសណ្ដាន់ ស្រុកសៀមរាប ខេត្តសៀមរាប ដោយការឆែកមើលកាមេរ៉ា គឺកូនស្រីចេញដើរលេងទៅក្រៅផ្ទះ ក្នុងពេលគ្រួសាររបស់លោកអស់កម្លាំងបន្ទាប់ពីរើឥវ៉ាន់ទុកដាក់ ហើយទម្រេតខ្លួនមួយផាំង។ លោកថា កូនស្រីរបស់លោក លោកទុកតែនៅសៀមរាបប៉ុណ្ណោះ ដោយអោយរស់នៅជាមួយប្អូនស្រី ដែលជាអ្នករកសុីនៅទីនោះ ខណៈដែលកូនស្រីរបស់លោកទើបតែមានជម្ងឺហើយចេញពីមន្ទីរពេទ្យ។

លោកថាសុវណ្ណារ៉ា ហៅនាយឆ្មា ឬ នាយវិចិត្រស្នេហា បន្តថា លោកអត់មានអារម្មណ៍ក្នុងខ្លួនទេ ក្រោយទទួលដំណឹងថា កូនស្រីត្រូវបានបាត់ ហើយពុំទាន់ទទួលដំណឹងសោះ បន្ទាប់ពីកូនស្រីរបស់លោក ទើបតែចេញពីសម្រាកក្នុងពេទ្យ។ លោកថា មុនពេលបាត់ខ្លួន កូនស្រីរបស់ខ្លួនចូលលេងក្នុងទូរទឹកកក ហើយប្រហែលជាប្អូនស្រីរបស់លោក និង អ្នកផ្ទះ ប្រហែសតែមួយភ្លែតប៉ុណ្ណោះ ក៍ស្ងាត់សំលេងកូនស្រីលោក ហើយក៍បាត់តែម្ដង ខណៈដែលក្នុងពេលនេះ ការស្វែងរក និងកាេដាក់បណ្ដឹង នៅមិនទាន់មានដំណឹង។ លោកស្នើសុំអោយមហាជនដែលបានជួបក្មេងដែលមានភិនភាគខាងលើ ទំនាក់ទំនងមកលោក តាមលេខទូរស័ព្ទ 066 75 60 09 / 015 727 660

គួរបញ្ជាក់ថា លោក ហេង សុវណ្ណារ៉ា គឺជាម្ចាស់ផលិតកម្ម Hope Film Entertainment ដោយមានស្នាដៃផលិតស្នាដៃអប់រំជាច្រើន ខណៈដែលលោកត្រូវបានគេស្គាល់ខ្លាំងក្នុងរឿង”ស្នូរជើងអ្នកណា” ក្នុងតំណែងជាតួអង្គប៉ូលីសស៊ើបអង្កេត ក្រមុិចក្រម៉ើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here