គម្រោងតម្រាប្រកាសបើកសម្ពោធស្នាដៃជំរុញការអាននៅកម្ពុជា

0

នៅទីបំផុតគម្រោងដែលមានឈ្មោះថា តម្រា ដែលជាការប្រមូលផ្ដុំក្រុមអ្នកនិពន្ធ ដើម្បីផលិតស្នាដៃជាសៀវភៅនិពន្ធដ៍សំបូរបែបនោះ លេចជារូបរាងហើយ ដោយកាលពីព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០១៩ ដែលជាថ្ងៃប្រកាសពីដំណើរការរបស់ខ្លួននោះ ក៍បើកសម្ពោធសៀវភៅស្នាដៃចំនួន៤ ដែលក្រុមតម្រាបានបោះពុម្ពផ្សាយផងដែរ។

អ្នកនាង ទូច បុប្ផា នាយិកាតម្រា បានអះអាងថា ដោយសារតែអ្នកនាង និងក្រុមយុវជនមួយចំនួនមើលឃើញថាកម្រិតនៃការអានមានការថយចុះ ស្របពេលដែលស្នាដៃតែងនិពន្ធដែលបោះពុម្ពសៀវភៅក៏មិនសូវមាន។ អ្នកនាងថា យុវវ័យសព្វថ្ងៃមិនមែនមិនចង់អានសៀវភៅនោះទេ ប៉ុន្តែបណ្ដាលមកពីស្នាដៃដែលបានផលិតឡើង អាចមិនសូវមានការចាប់អារម្មណ៍ទើបធ្វើអោយការអានធ្លាក់ចុះ។ អុីចឹងហើុ ទើបអ្នកនាង និងក្រុមការងារបានរួបរួមគ្នាគ្នាបង្កើតគម្រោងនេះឡើង ដើម្បីប្រមូលអ្នកនិពន្ធ ហើយចងក្រងស្នាដៃ ដើម្បីផលិតជាស្នាដៃសៀវភៅ អោយមានគុណភាព និងស្អាតទាក់ទាញ ដើម្បីអោយយុវវ័យងាកមកស្រលាញ់សៀវភៅវិញ។ អ្នកនាងសៀវភៅ៤ប្រភេទ ដែលតម្រាបោះពុម្ពផ្សាយរួមមានរឿង”អាគមបរព្រៃ” រឿង”ពេលវេលា” រឿង”បឹងអតីត” និងរឿង”ស្ទូឌីយោេខ៧” ដែលសុទ្ធតែជាស្នាដៃបង្កប់ដោយអត្ថន័យ និងការអប់រំខ្ពស់។ ស្នាដៃទាំងនេះ មានលក់នៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ នៅបាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងមានចែកជូននៅតាមបណ្ណាល័យសំខាន់ៗ។ ស្នាដៃទាំងអស់របស់តម្រា ក៍មានប្រកាសលក់តាមអនឡាញផងដែរ ខណៈដែលអ្នកនាង បញ្ជាក់ថា ក្នុងមួយស្នាដៃៗត្រូវបានគេទិញមិនក្រោម១ពាន់ទៅ១៥០០ក្បាលនោះទេ តាំងពីចាប់ផ្ដើមមុនសម្ពោធ ទើបធ្វើអោយអ្នកនាង យល់ថា តម្រូវការនៃការអាននៅតែមានការចាប់អារម្មណ៍ជាពិសេសពីសំណាក់យុវវ័យ។

អ្នកនាង ទូច ធីតា បន្តថា តម្រានឹងគៀគរអ្នកមានគំនិតចង់បង្កើតស្នាដៃ អោយមានឱកាសផលិតជាសៀវភៅ ប៉ុន្តែក៏ទាមទារអោយស្នាដៃទាំងនោះត្រូវតែមានខ្លឹមសារ និងការអប់រំខ្ពស់ ដែលផ្ដល់ប្រយោជន៏ដល់អ្នកអានផងដែរ ទើបតម្រាទិញសិទ្ធិយកមកផលិត។ ក្នុងមួយខែតម្រាប្រកាសបញ្ចេញស្នាដៃមួយរឿង ដោយការបោះពុម្ពតិចឬ ច្រើន គឺអាស្រ័យលើស្នាដៃនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here