សិល្បករ១៣រូប រំលេចឈុតសម័យនគរភ្នំ និង ចេនឡា

0

ឃើញហើយពិតជាសរសើរមិនបាន នៅពេលឈុតដ៏កម្រឃើញក្នុងសម័យនគរភ្នំ និងចេនឡា ត្រូវបានទូតសុឆន្ទៈ និងសមាជិកគ្រួសារតារាកម្ពុជា១៣រូប រំលេចឡើងយ៉ាងអស្ចារ្យ កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៩ នៅទូរទស្សន៍ CNC។ នេះជាឈុតដែលបានគាស់កកាយដោយសាស្ត្រាចារ្យមួយរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកសូន្យរូប ខណៈដែលអ្នកស្រាវជ្រាវ និងច្នៃឈុតបុរាណភាគច្រើន ចាប់អារម្មណ៍តែឈុតក្នុងសម័យអង្គរ និង ក្រោយអង្គរនោះ។

សិល្បករសិល្បការិនី ដែលមានសំណាងបានគ្រងឈុតបុរាណក្នុងសម័យមុនអង្គរទាំងពីរនោះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយពីឈុតបុរាណខ្មែរដ៏កម្រអោយពិភពលោក និងកូនខ្មែរ ទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរំលេចរូបសម្រស់អោយមើលទៅឃើញលេចធ្លោគួរអោយសរសើរផងដែរ។ តារាចាស់ថ្មី ដែលបានរួមគ្នាបំផុសឈុតសម័យអាណាចក្រភ្នំ និងអាណាចក្រចេនឡា ទាំងនោះរួមមាន៖

-លោក ម៉ែន អម្រុងរត័្ន ម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិត ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈ គ្រងឈុតព្រះអង្គម្ចាស់ក្នុងសម័យនគរភ្នំ។

-កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃ កាលពីឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតអ្នកម្នាងក្នុងសម័យនគរភ្នំ។

-លោក លឿង វិសាល ម្ចាស់ពានឈុតបុរាណលេខ៣ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះមហាមន្ត្រី​ ក្នុងសម័យចេនឡា។

-កញ្ញា ព្រីយ៉ា តារាកិត្តិយស និងជាសមាជិករបស់គ្រួសារតារាកម្ពុជា ដែលគ្រងឈុតលោកជំទាវ សម័យចេនឡា។

-លោក ស៊ិន សុធារិទ្ធ ម្ចាស់ពាន​ឈុតបុរាណកម្រ ឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតលោកមហាមន្ត្រី ក្នុងសម័យនគរភ្នំ។

-កញ្ញា អៃ សុគន្ធពិដោរ តារាកិត្តិយស ជាបេក្ខនារី Miss Global International Cambodia 2019 ដែលគ្រងឈុតលោកជំទាវក្នុងសម័យនគរភ្នំ។

-លោក ឌួង តារាផាឌីន គឺជាម្ចាស់ពានគ្រងឈុតបុរាណលេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះរាជាក្នុងសម័យនគរភ្នំ។

-អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់ពានគ្រងឈុតបុរាណ​ត្រូវទម្រង់ឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតមហេសី ក្នុងសម័យនគរភ្នំ។

-លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណលេខ២ ឆ្នាំ២០១៩ ដែលគ្រងឈុតព្រះអង្គម្ចាស់ ក្នុងសម័យចេនឡា។
-អ្នកនាង ចាន់ ផល្លារ ទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ដែលគ្រងឈុព្រះនាង ក្នុងសម័យចេនឡា។

-លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ ឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាព ឆ្នាំ២០១៩ ដែលគ្រងឈុតព្រះមហាក្សត្រ ក្នុងសម័យចេនឡា។

-កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះមហេសី ក្នុងសម័យចេនឡា។

-អ្នកនាង លី ម៉ារីណា ជាទូតសុឆន្ទៈផ្នែកសប្បុរសធម៌ប្រចាំគ្រួសារតារាកម្ពុជា ដែលគ្រងឈុតព្រះនាងនាគ ឬជាឈុតព្រះនាងលីវយី ដែលជាស្ដេចស្រីដំបូងគេដ៏អស្ចារ្យរបស់កម្ពុជា

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថា ទូតសុឆន្ទៈ និងសមាជិកសកម្មៗរបស់គ្រួសារតារាកម្ពុជា បង្កើតឡើងដើម្បីកិច្ចការសប្បុរសធម៌ និងចូលរួមលើកស្ទួយវិស័យវបធម៌ ដើម្បីធ្វើជាគំរូ និងផ្សព្វផ្សាយទៅកាន់មហាជន។ លោកកាន់តែសប្បាយចិត្ត ដែលបានការសហការពីលោក ចាន់ សោភ័ន សាស្រ្តាចារ្យប្រចាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យាល័យសូនរូប ដែលជាអ្នកច្នៃឈុតក្នុងសម័យនគរធំ និង ចេនឡា ដ៏អស្ចារ្យ ធ្វើគ្រួសារតារាកម្ពុជាមានឱកាសបានរួមចំណែកផ្សព្វផ្សាយនូវឈុតទាំនេះ៕