អតីតគូដណ្ដឹងនាយព្រែក ទម្លាយមន្ទិលអាក្រក់មួយ មុនបែកបាក់

0

ខណៈដែលតារាកំប្លែងអ្នកនាងភីម និងតារាចម្រៀងអ្នកនាង ឆ័យលី ដាឡែន ទើបតែទម្លាយពីស្នេហាបែកបាក់ តារាកំប្លែងនាយព្រែកឯណេះវិញក៏សារភាពថាបែកបាក់ស្នេហ៍ផងដែរ។ លោកលើកឡើងមិនខុសពីអ្នកមុនថា អត់មានឈ្លោះគ្នានោះទេ ពោលគឺបែកព្រោះតែរឿងនិស្ស័យសុទ្ធសុទ្ធសាធ ប៉ុន្តែក្រឡេកទៅមើលការបង្ហោះរបស់អតីតគូដណ្ដឹងលោក ហាក់បង្ហាញពីចំណុចខ្មៅជាច្រើន សំដៅធ្វើឲ្យប៉ះពាល់ដល់នាយព្រែក។

កញ្ញា តី សរសេរបង្ហោះថា “កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើអោយយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life”។ ការលើកឡើងរបស់នាង ហាក់សំដៅថានាងទទួលរងការឈឺចាប់ មិនទទួលបានការផ្ដល់តម្លៃ និងជួបរឿងមិនល្អជាច្រើន ក្នុងពេលមានឈ្មោះជាគូដណ្ដឹងនាយព្រែក។ មានការលើកឡើងថា ការបង្ហោះរបស់នាងគឺជាការប៉ះពាល់ភាគីម្ខាងទៀត ក្នុងពេលនាយព្រែកហាក់មិនបានបង្ហើបពីអ្វីទាល់តែសោះ ឲ្យប៉ះពាល់កិត្តិយសរបស់នាង។

លោក ខេង រតនៈ ហៅនាយព្រែកនិយាយថាលោក និងកញ្ញាតី ជាគូដណ្ដឹងបែកគ្នាជាង១ខែមកហើយបន្ទាប់ពីជីវិតស្នេហាមានបញ្ហាខ្លះៗមិនចុះសម្រុងគ្នា។ លោកបដិសេធទម្លាយពីមូលហេតុមិនចុះសម្រុងដោយគ្រាន់តែលើកឡើងថាគ្រប់យ៉ាងគឺជារឿងអស់និស្ស័យ ខណៈដែលលោកមិនបានព្រលងថាឈឺចាប់ ឬខ្លួនជាមនុស្សល្ងង់ជាដើម ដូចគ្នានឹងភាគីកញ្ញាតី ឡើយ។ លោកនិយាយយ៉ាងខ្លីថា”មនុស្សយើងគ្រប់យ៉ាងមិនទាល់តែមានជម្លោះ ឬ បញ្ហាទេ ជួនកាលគ្រាន់តែដល់ពេលវេលាហើយអស់និស្ស័យនឹងគ្នា ក៍អាចបែកគ្នាបានដែរ”។ លោកបង្ហាញអារម្មណ៍សោកស្ដាយ ប៉ុន្តែអះអាងថាអ្វីៗ មិនអាចត្រលប់មកដូចដើមឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here