ហត់​នឹង​អ្នក​ហុត​ទឹក​សំ​លឹង​កាក​ ​ចាន់​សុី​ ​សុី​ណា​វ៉ាត់​ត្រា​ ​ប្រកាស​វិល​រក​សភាព​ដើម​ ​

0

​បន្ទាប់ពី​មាន​ទីផ្សារ​សិល្បៈ​ ​និង​ទទួល​បាន​កាដូ​រថយន្ត​មួយ​គ្រឿង​ពី​បងស្រី​ ​ធ្វើឲ្យ​ជី​វិ​ត​ហុឺ​ហារ​ឡូយឆាយ​ ​តារា​សម្ដែង​ជាយដែន​ខេត្តបាត់ដំបង​ ​លោក​ ​ចាន់​សុី​ ​សុី​ណា​វ៉ាត់​ត្រា​ ​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ ​មានការ​រាក់ទាក់​រាប់អាន​ពី​មនុស្ស​នៅ​គ្រប់​មជ្ឈដ្ឋាន​យ៉ាង​ខ្លាំង​ ​ខណៈ​ដែល​លោក​ប្រកាស​ថា​ ​អ្នកខ្លះ​រមែង​មាក់ងាយ​លោក​ ​ក៍​មក​ស្និទ្ធិ​ស្នាល​ជាដើម​។​ ​យ៉ាងណាមិញ​លោក​ថា​ ​មនុស្ស​ដែល​មានស្នាម​ដំបៅ​ទាំងនោះ​ ​មិនដឹង​ថា​តើ​គេ​ពិតជា​ល្អ​ចំពោះ​លោក​ ​ឬ​ ​គ្រាន់តែ​សម្ដែង​ប៉ុណ្ណោះទេ​ ​ទើប​លោក​ប្រកាស​វិល​រក​សភាព​ដើម​ ​ដើម្បី​ចង់​ដឹង​ថា​អំពើល្អ​នោះ​ពិត​ ​ឬ​ ​ក្លែងក្លាយ​។​ ​

​លោក​ ​ចាន់​សុី​ ​សុី​ណា​វ៉ាត់​ត្រា​ ​បញ្ជាក់​ថា​ ​លោក​បាន​ប្រកាស​លក់​ឡាន​ ​ហើយនឹង​ចាប់ផ្ដើម​សាកល្បង​ជីវិត​ក្នុង​ភាព​សាមញ្ញ​ម្ដងទៀត​ ​ដើម្បី​ចង់​ដឹង​ថា​តើ​អ្នក​រាប់អាន​លោក​ទាំងឡាយ​ ​នឹង​មាន​អារម្មណ៍​ ​ឬ​ ​ការប្រែប្រួល​យ៉ាង​មិច​ ​ប្រសិនបើ​លោក​គ្រាន់តែ​ជាតា​រា​មិន​រថយន្ត​ធ្វើដំណើរ​ ​និង​មិន​ហុឺ​ហារ​ដូចមុន​។​ ​លោក​ថា​ហត់នឿយ​ដែល​ជួប​មនុស្សជា​ច្រើន​ធ្វើល្អ​ចំពោះ​លោក​តែ​នៅ​ខាងមុខ​ ​ប៉ុន្តែ​ក្រោយខ្នង​ ​និង​ចិត្ត​ខាងក្នុង​ ​គឺ​ពោរពេញ​ដោយ​ការ​និយាយមិនល្អ​ ​អុីចឹង​ហើយ​ទើប​លោក​ចង់​វិល​ដូចដើម​ ​ដើម្បី​កុំ​មនុស្ស​ទាំងនោះ​មក​ប្រឹង​សម្ដែង​អំពើល្អ​ចំពោះ​លោក​ ​នាំ​អោយ​ខាតពេល​វេលា​។​ ​លោក​និយាយ​ថា​”​មនុស្ស​ខ្លះ​មាក់ងាយ​យើង​ពេល​យើង​នៅ​ម៉ា​រៀល​ៗ​ ​ដល់ពេល​យើង​គ្រាន់​ធ្វើជា​រាក់ទាក់​ ​ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ពេលខ្លះ​គឺ​សម្ដែង​ទេ​ ​អុីចឹង​ហើយ​ទើប​ខ្ញុំ​ ​ចង់​សាមញ្ញ​ម្ដងទៀត​ ​ដើម្បី​កុំ​អោយ​អ្នក​ប្រឹង​ធ្វើ​ពិបាក​មក​ធ្វើជា​រាប់​យើង​តែម្ដង​”​។​ ​យ៉ាងណាមិញ​លោក​ថា​ ​អ្នក​ធ្លាប់​មាន​ដំ​ដៅ​នឹង​លោក​ខ្លះ​ ​ក៍​ត្រលប់​មក​ល្អជា​មួយ​លោក​ដោយ​សុ​ច្ច​ចិត្ត​នោះ​ដែរ​ ​ដោយ​គ្រាន់តែ​មាន​តិច​ ​មិន​ច្រើន​។​ ​

​លោក​ចាន់​សុី​ ​សុី​ណា​វ៉ាត់​ត្រា​ ​ប្រកាស​ថា​ ​តាំងពី​លោក​មាន​ឡាន​បន​ភឿន​ហៅ​ជុំ​រក​ពេលសម្រាក​មិនបាន​ ​អ្នក​មិនធ្លាប់​អោយ​តម្លៃ​ក៍​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ ​តែ​លោក​នឹង​រង់ចាំ​មើល​ថា​តើ​បើ​លោក​អត់​ឡាន​ ​ហើ​យមិនហុឺ​ហារ​ដូចមុន​ ​តើ​អ្នកណា​ខ្លះ​នៅ​តាម​រាប់​លោក​ដូច​ពេលនេះ​។​ ​ម្យ៉ាង​មក​ពី​លោក​ចាប់ផ្ដើម​ធុញទ្រាន់​នឹង​ការរាប់​អាន​ក្លែងក្លាយ​ដែល​លោក​កត់សម្គាល់​ថា​មាន​មិន​ចេញពី​ចិត្ត​នោះ​ផង​ ​ទើប​លោក​នឹង​សាកល្បង​ធ្វើខ្លួន​ជា​មនុស្សសាមញ្ញ​ជាថ្មី​ ​ដោយ​មិន​ខ្វល់​ថា​អ្នក​ណា​នៅេាប់​រក​លោក​។​ ​យ៉ាងណាមិញ​លោក​ប្រកែក​ថា​ ​មិន​មាន​បញ្ហា​ជីវិត​ ​ឬ​ ​ស្ថានភាព​ការងារ​ប្រែប្រួល​នោះ​ទេ​ ​ប៉ុន្តែ​មក​ពី​លោក​ចាប់ផ្ដើម​ហត់នឿយ​នឹង​ការរាប់​អាន​ក្លែងក្លាយ​របស់​បុគ្គល​ខ្លះ​ ​ទើប​លោក​ប្រកាស​លក់​ឡាន​ចោល​ ​ហើយនឹង​សាកល្បង​រស់នៅ​បែប​សាមញ្ញ​ជាថ្មី​ម្ដងទៀត​៕​