បន្ទាប់ពីមានទីផ្សារសិល្បៈ និងទទួលបានកាដូរថយន្តមួយគ្រឿងពីបងស្រី ធ្វើឲ្យជីវិតហុឺហារឡូយឆាយ តារាសម្ដែងជាយដែនខេត្តបាត់ដំបង លោក ចាន់សុី សុីណាវ៉ាត់ត្រា ត្រូវបានគេកត់សម្គាល់ថា មានការរាក់ទាក់រាប់អានពីមនុស្សនៅគ្រប់មជ្ឈដ្ឋានយ៉ាងខ្លាំង ខណៈដែលលោកប្រកាសថា អ្នកខ្លះរមែងមាក់ងាយលោក ក៍មកស្និទ្ធិស្នាលជាដើម។ យ៉ាងណាមិញលោកថា មនុស្សដែលមានស្នាមដំបៅទាំងនោះ មិនដឹងថាតើគេពិតជាល្អចំពោះលោក ឬ គ្រាន់តែសម្ដែងប៉ុណ្ណោះទេ ទើបលោកប្រកាសវិលរកសភាពដើម ដើម្បីចង់ដឹងថាអំពើល្អនោះពិត ឬ ក្លែងក្លាយ។
លោក ចាន់សុី សុីណាវ៉ាត់ត្រា បញ្ជាក់ថា លោកបានប្រកាសលក់ឡាន ហើយនឹងចាប់ផ្ដើមសាកល្បងជីវិតក្នុងភាពសាមញ្ញម្ដងទៀត ដើម្បីចង់ដឹងថាតើអ្នករាប់អានលោកទាំងឡាយ នឹងមានអារម្មណ៍ ឬ ការប្រែប្រួលយ៉ាងមិច ប្រសិនបើលោកគ្រាន់តែជាតារាមិនរថយន្តធ្វើដំណើរ និងមិនហុឺហារដូចមុន។ លោកថាហត់នឿយដែលជួបមនុស្សជាច្រើនធ្វើល្អចំពោះលោកតែនៅខាងមុខ ប៉ុន្តែក្រោយខ្នង និងចិត្តខាងក្នុង គឺពោរពេញដោយការនិយាយមិនល្អ អុីចឹងហើយទើបលោកចង់វិលដូចដើម ដើម្បីកុំមនុស្សទាំងនោះមកប្រឹងសម្ដែងអំពើល្អចំពោះលោក នាំអោយខាតពេលវេលា។ លោកនិយាយថា”មនុស្សខ្លះមាក់ងាយយើងពេលយើងនៅម៉ារៀលៗ ដល់ពេលយើងគ្រាន់ធ្វើជារាក់ទាក់ ប៉ុន្តែខ្ញុំដឹងថាពេលខ្លះគឺសម្ដែងទេ អុីចឹងហើយទើបខ្ញុំ ចង់សាមញ្ញម្ដងទៀត ដើម្បីកុំអោយអ្នកប្រឹងធ្វើពិបាកមកធ្វើជារាប់យើងតែម្ដង”។ យ៉ាងណាមិញលោកថា អ្នកធ្លាប់មានដំដៅនឹងលោកខ្លះ ក៍ត្រលប់មកល្អជាមួយលោកដោយសុច្ចចិត្តនោះដែរ ដោយគ្រាន់តែមានតិច មិនច្រើន។
លោកចាន់សុី សុីណាវ៉ាត់ត្រា ប្រកាសថា តាំងពីលោកមានឡានបនភឿនហៅជុំរកពេលសម្រាកមិនបាន អ្នកមិនធ្លាប់អោយតម្លៃក៍ចាប់ផ្ដើមប្រមូលផ្ដុំ តែលោកនឹងរង់ចាំមើលថាតើបើលោកអត់ឡាន ហើយមិនហុឺហារដូចមុន តើអ្នកណាខ្លះនៅតាមរាប់លោកដូចពេលនេះ។ ម្យ៉ាងមកពីលោកចាប់ផ្ដើមធុញទ្រាន់នឹងការរាប់អានក្លែងក្លាយដែលលោកកត់សម្គាល់ថាមានមិនចេញពីចិត្តនោះផង ទើបលោកនឹងសាកល្បងធ្វើខ្លួនជាមនុស្សសាមញ្ញជាថ្មី ដោយមិនខ្វល់ថាអ្នកណានៅេាប់រកលោក។ យ៉ាងណាមិញលោកប្រកែកថា មិនមានបញ្ហាជីវិត ឬ ស្ថានភាពការងារប្រែប្រួលនោះទេ ប៉ុន្តែមកពីលោកចាប់ផ្ដើមហត់នឿយនឹងការរាប់អានក្លែងក្លាយរបស់បុគ្គលខ្លះ ទើបលោកប្រកាសលក់ឡានចោល ហើយនឹងសាកល្បងរស់នៅបែបសាមញ្ញជាថ្មីម្ដងទៀត៕