ដឹងតែប្លែកទៀតហើយ! ទូតសុឆន្ទៈ១២រូប ប្រកាសផ្សព្វផ្សាយឈុតក្នុងសម័យ នគរភ្នំ និង ចេនឡា

0

ធ្លាប់តែឃើញម្ចាស់ពានរបស់គ្រួសារតាថាកម្ពុជា គ្រងឈុតក្នុងសម័យអង្គរ នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៩នេះ ទូតសុឆន្ទៈ ឬ Brand Ambassador ១២រូបរបស់គ្រួសារតារាកម្ពុជា ដែលកំពុងលេចធ្លោក្នុងសកម្មភាពសប្បុរសធម៌ និងសកម្មភាពលើកស្ទួយវប្បធម៌ នឹងបង្អួតឈុតបុរាណក្នុងសម័យកាលពីរ ដែលគេកម្រឃើញ គឺសម័យចេនឡា និង នគរភ្នំ ជាសាធារណៈ។ ឈុតដែលត្រូវបានស្រាវជ្រាវនឹងតម្លើងឡើង ដោយអ្នកឯកទេស លោក ចាន់ សោភ័ន ទាំងនេះ ពិតជាធ្វើអោយអ្នកទស្សនាប្លែកក្នុងកម្មវិធីបន្តផ្ទាល់ KAP Concert នៅថ្ងៃទី១៦ សីហា នៅCNC។

លោក ផាត់ តារារដ្ឋ អ្នករៀបចំការប្រកួតឈុតបុរាណ និងជាស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា បន្ទាប់ពីប្រកាសតែងតាំងទូតសុឆន្ទៈដើម្បីកិច្ចការសប្បុរសធម៌ និងលើកស្ទួយវប្បធម៌ បណ្ដាអ្នករៀបចំព្រឹត្តិការណ៍សង្គមកាន់តែច្រើនបានស្នើ Brand Ambassador ទាំងអស់ជាតារាកិត្តិយស ដែលកាន់តែធ្វើឲ្យក្រុមសិល្បករសិល្បការិនីជាទូតសុឆន្ទៈកាន់តែមានកិត្តិយស។ ជាក់ស្ដែងគ្រួសារតារាកម្ពុជា បានដឹកនាំទូតសុឆន្ទៈភាគច្រើនឲ្យចូលរួមក្នុងកិច្ចការសង្គម និងចូលរួមផ្សព្វផ្សាយវប្បធម៌ តាមរយៈសកម្មភាពគ្រងឈុតបុរាណៗ។ ជាក់ស្ដែងនៅថ្ងៃទី១៦ សីហា នេះ Brand Ambassador ចំនួន១២រូប ក្នុងចំណោម១៤រូប នឹងបង្ហាញខ្លួនជុំគ្នានៅឆាកបន្តផ្ទាល់ CNC ក្នុងកម្មវិធី KAP Concert ជាមួយនឹងឈុតយ៉ាងកម្រក្នុងសម័យចេនឡា និង នគរធំ ដែលលោក ចាន់ សោភ័ន ជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកច្នៃ ទើបដំឡើងបាន។ លោកប្រកាសស្វាគមន៍ចំពោះអ្នកឯកទេសច្នៃឈុតបុរាណគ្រប់រូប ប្រសិនបើចង់សហការអោយទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាធ្វើការផ្សព្វផ្សាយ គឺទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាពេញចិត្តក្នុងការសហការ។ ទូតសុឆន្ទៈទាំង១២រូបនោះរួមមាន អ្នកនាង ម៉ៅ សុីណាត ម្ចាស់ពានឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨, អ្នកនាង លី ម៉ារីណា ទូតសុឆន្ទៈប្រចាំក្រុម, អ្នកនាង ចាន់ ផល្លា ទូតសុឆន្ទៈប្រចាំក្រុម, លោក រុន ណាកូ ម្ចាស់ពានឈុតបុរាណ២ជំនាន់ឆ្នាំ២០១៨និង២០១៩, លោក សុិន សុធារិទ្ធ ម្ចាស់ពានឈុតកម្រឆ្នាំ២០១៨, កញ្ញា ភីសម័យ ម្ចាស់ពានឈុតកម្រឆ្នាំ២០១៨, លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានឈុតបុរាណច្នៃឆ្នាំ២០១៨, កញ្ញា ភីយ៉ា ម្ចាស់ពានឈុតបុរាណលេខ១ ឆ្នាំ២០១៩, លោក ឌួង តារាផា ម្ចាស់ពានឈុតបុរាណលេខ១ឆ្នាំ២០១៩, លោក បញ្ញា សិទ្ធិ ម្ចាស់ពានឈុតបុរាណលេខ២ឆ្នាំ២០១៩, កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានឈុតបុរាណលេខ៣ឆ្នាំ២០១៩ , និងលោក លឿង វិសាល ម្ចាស់ពានឈុតបុរាណចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩។

លោក ចាន់ សោភ័ន អ្នកជំនាញច្នៃឈុតបុរាណ ពិសេសឈុតក្នុងសម័យនគរភ្នំ ចេនឡា និងជាសាស្ត្រាចារ្យប្រចាំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យាល័យសិល្បៈសូនរូប បានអះអាងថា ដោយសារតែកត់សមហគាល់ឃើញគ្រួសារតារាកម្ពុជាមានសកម្មភាពខ្លាំងក្នុងការលើកស្ទួយទម្រង់បុរាណ ទើបលោកពេញចិត្តសហការ ដោយបានច្នៃឈុតបុរាណក្នុងសម័យចេនឡា និងនគរធំ ដែលគេកម្រឃើញចំនួន១២ឈុត ដើម្បីអោយសិល្បកររបស់គ្រួសារតារាកម្ពុជាបានស្លៀកបង្ហាញ ក្នុងន័យផ្សព្វផ្សាយពីឈុតបុរាណផង និងផ្សព្វផ្សាយពីស្នាដៃខ្លួនផង។ លោកបានដំឡើងឈុតពិសេសៗក្នុង២សម័យដែលបានរៀបរាប់ខាងលើ ដើម្បីអោយ Brand Ambassador ១២រូបរបស់គ្រួសារតារាកម្ពុជា បានស្លៀកបង្ហាញក្នុងកម្មវិធីបន្តផ្ទាល់របស់CNC នៅថ្ងៃទី១៦ សីហា នេះ។ ឈុតទាំនោះរួមមាន ឈុតព្រះមហាក្សត្រ ឈុតព្រះនាង ឈុតមន្ត្រី និងឈុតស្ដេចស្រី គឺព្រះនាងលីវយីជាដើម ដែលធ្វើអោយលោករំពឹងតែម្ដងថានឹងទទួលបានការ។ ដូលោកក៏នឹងបន្តដំឡើងឈុតបុរាណដែលខំស្រាវជ្រាវបានពីឯកសារនានា អោយបានឈុតប្លែក ដើម្បីគាស់រំលើងវប្បធម៌ចាស់ៗមកវិញផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here